កម្លាំងនគរបាលខណ្ឌមានជ័យឆ្មក់បង្ក្រាបទីតាំងជល់មាន់និងល្បែងអាប៉ោងឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់និងអ្នកកាសែត៤នាក់
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌមានជ័យ បានឆ្មក់ចូលបង្ក្រាប់ទីតាំងសង្វៀនជល់មាន់មួយកន្លែងឃាត់ខ្លួនបានមនុស្សចំនួន៩នាក់ ក្នុងនោះមានអ្នកកាសែត ចំនួន៤នាក់ ដកហូត មានចំនួន៥ក្បាល និង សម្ភារៈមួយចំនួនទៀត ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង១១ព្រឹក ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ឃាត់ខ្លួនបានមនុស្សចំនួនប្រុសចំនួន៩នាក់ ក្នុងនោះមានអ្នកកាសែតចំនួន៤នាក់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងអ្នកញៀនល្បែងជល់មាន់ និង អាប៉ោ ង ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ទី១ឈ្មោះ ទិត្យ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ ,ទី២ឈ្មោះ ហូ សំផល ភេទប្រុស អាយុ អាយុ៤៥ឆ្នាំ ,ទី៣ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ៦២ឆ្នាំ , ទី៤ឈ្មោះ សឿង សុង ភេទប្រុស អាយុ ៤៩ឆ្នាំ, ទី៥ ឈ្មោះ ឡុង តារា ភេទប្រុស អាយុ២៧ឆ្នាំ
ចំណែកអ្នកកាសែតមានឈ្មោះទី១ឈ្មោះ គ្រង រដ្ឋា ភេទប្រុស អាយុ ៤៩ឆ្នាំ , ទី២ឈ្មោះ មោក យេន ភេទប្រុស អាយុ ៤១ឆ្នាំ , ទី៣ឈ្មោះ គឹម សាវិត ភេទប្រុស អាយុ ២៩ឆ្នាំ និងទី៤ឈ្មោះ ធួន រ៉ាធូ ភេទប្រុស អាយុ ៥០ ឆ្នាំ ។
សមត្ថកិច្ចដកហូតម៉ូូតូចំនួន៤គ្រឿង មាន់អាគកចំនួន៣ក្បាល ស្កុតរំមួយចំនួន ខ្នាយដែកចំនួន ២ ជញ្ជីងថ្លឹងមាន់១ ផ្ទាំងអាប៉ោង១ផ្ទាំង កៅអីជ័រ៩ ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុននិងឈានទៅដល់ការចុះបង្ក្រាបទីតាំង ជល់មាន់និង អាប៉ោងខាង គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាទីតាំងខាងលើ តែមានអ្នកជល់មាន់ ស្រែកហូរបង្កសំលេងរំខានដល់ពួក មិនថា ថ្ងៃចន្ទ័ ឬអាទិត្យនោះទេ ។
បន្ទាប់ពីទទួលបានដំណឹងបែបនេះកម្លាំងអន្តរាគមន៍ខណ្ឌ មានជ័យដោយមានការបញ្ជារ ពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជារកម្លាំងអន្តរាគមន៍និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ដឹកនាំដោយ លោក គង់ វង្ស អធិការ រងទទួលបន្ទុកនគរបាលយុត្តិធម៌ បានឆ្មក់បង្ក្រាបទីតាំងខាងលើ ជាក់ស្តែងក៏បានឃាត់ខ្លួន មនុស្សចំនួន៩នាក់ ដោយក្នុងនោះមាន អ្នកកាសែតចំនួន៤នាក់ មាន់ជល់ចំនួន៣ក្បា ល ម៉ូតូ៤គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗ បញ្ជួនខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីសាកសួរ ។
ក្រោយពីធ្វើការសាកសួររួចហើយ ក្រុមអ្នកញៀនល្បែង ៥នាក់ព្រមទាំងអ្នកកាសែត ចំនួន៤នាក់ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕