Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

អគ្គីភ័យឆេះផ្ទះស្តុបខោអាវជជុះនិងផ្ទះប្រជាពលរដ្ឋជា​ច្រើនខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ ៖ ឆេះស្តុបខោអាវ​ ជជុះ​ រាលដាលឆេះ​ ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងជា​បន្ត​បន្ទាប់​ យ៉ាង​សន្ធោសន្ធៅ​ ដែល​នៅជាប់និងសាលារៀន ទួនហ្វា តាមបណ្ដោយ​ផ្លូវលេខ១៧៣​ស្ថិត​នៅ​ ក្នុងសង្កាត់​ អូឡាំ​ពិក​ ខណ្ឌ​ បឹងកេងកង​ រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គីភ័យនេះ​ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩​ រហូតមកម៉ោង៦និង៤០​នាទីព្រឹកថ្ងៃទី២ខែកក្ដដា​ នៅមិនទាន់រលត់​នៅឡើយទេ​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានលឺ​សម្លេងផ្ទុះ​(ដូចជាផ្ទុះហ្គាស់)មួយសន្ទុះក្រោយ​ មក ស្រាប់តែឃើញមានអណ្ដាត​ភ្លើងចេញពីក្នុងផ្ទះប្រជាពលរដ្ឋដែលស្តុបខោ​អាវ​ ជជុះ​ យ៉ាងខ្លាំង និងរាលដាលដល់ផ្ទះពួកគាត់ជាប់ៗគ្នាជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅតែម្ដង ។
ក្នុងហេតុការណ៍អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចនិងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គីភ័យ មាន​ការពិបាកក្នុងការជួយពន្លត់​ យ៉ាងខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លះតូចចង្អៀត និងផ្ទះកើតហេតុ ងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាខ្នងបែបនេះ ក៏​ប៉ុន្តែ ក្នុងករណីអគ្គីភ័យនេះ ពុំមានអ្នករង​របួសអ្វីនោះឡើយ ។
ករណីនេះ​ សមត្ថកិច្ច​ សន្ឋិដ្ឋានជំហ៊ាន​ដំបូងថា​ បណ្ដាលមកពីឆ្លង​ ចរន្តអគ្គិសនី​ និងបានប្រើ​ប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​៥០​គ្រឿង ហើយឆេះផ្ទះប្រជាពលរដ្ឋអស់ជា​ច្រើនខ្នង ខណៈមកដល់វេលាម៉ោង៦និង៤០​នាទី​ព្រឹក ថ្ងៃទី២កក្កដានេះ អគ្គីភ័យនៅមិនទាន់រលត់​នោះទេ ៕