Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

សិក្ខាក្ខាសាលាផ្សព្វផ្សាយស្តីអំពីច្បាប់បទបញ្ញត្តិនានានិងសេចក្តីណែនាំថ្មីៗជាពិសេសការលើកទឹកចិត្តផ្នែកពន្ឋដារសម្រាប់អ្នកជាប់ពន្ធតូចនិងមធ្យមក្នុងវិស័យអាទិភាព

ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប មានបើកវគ្គសិក្ខាសាលាស្តីអំពី ច្បាប់បទបញ្ញត្តិនានានិងសេចក្តីណែនាំថ្មីៗជាពិសេសការលើកទឹកចិត្តផ្នែកពន្ឋដារសម្រាប់អ្នកជាប់ពន្ធតូចនិងមធ្យមក្នុងវិស័យអាទិភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកពន្ឋដា ឯកឧត្តម អ៊ាន ឃុន ប្រធាក្រុមប្រឹក្សាខេត្តស្តីទី លោកជំទាវ យូសុភាអភិបាលរងខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោកលោកស្រីអ្នកជាប់ពន្ឋតូចនិងមធ្យមក្នុងវិស័យអទិភាពចំនួន៤០០រូបផងដែរ។

ក្នុងសិក្ខាសាលានេះ លោកស្រី អភិបាលរងខេត្តជាក៏បានថ្លែងអំណរគុណដល់សិក្ខាកាមដែលបានអញ្ជើញមកចូលរួមវគ្គសិក្ខាសាលាស្តីអំពីច្បាប់បទបញ្ញត្តិនានានិងសេចក្តីណែនាំថ្មីៗជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់អ្នកជាប់ពន្ធតូចនិងមធ្យមក្នុងវិស័យអទិភាព។

ទន្ទឹមនឹងសូមសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ដើម្បីទទួលបានចំណេះដឹងថ្មីនិងសូមគាំទ្រចំពោះការរៀបចំវគ្គសិក្ខាសាលាដែលជាព្រឹត្តិការណ៍ដ៍មានសារៈសំខានសម្រាប់ស្ថាប័នរដ្ឋនិងគ្រឹៈស្ថានសិក្សាព្រមទាំអ្នកពាក់ព័ន្ឋនានា ៕