អ៊ិនធឺណិតយីហោ 336NET សង្ស័យ បង្កប់ល្បែងភ្នាល់បាល ផ្គេីនបទបញ្ជាររបស់ចៅហ្វាយក្រុង អាជ្ញាធរ មិនទាន់មានចំណាត់ការ
ភ្នំពេញ៖ បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ល្បែងសុីសងនៅក្នុងរាជធានីភ្នំពេញនៅតែកើតមានជាច្រើនកន្លែង ដោយនៅមិនទាន់អនុវត្តបានល្អនៅឡើយ ។
ជាក់ស្ដែងទីតាំងបើកអុីនធឺណេតយីហោ 336 NET សង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់ តាមបណ្ដោយផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ កំពុងបើកដំណើរការបានយ៉ាងរលូន ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឯក ឃុនដឿន និងលោក សុខ ហេង សូមចុះពិនិត្យទីតាំងនេះផងព្រោះល្បែងសុីសងទាំង នេះឯងដែលកើតឲ្យមានបទល្មើសចោរឆក់ លួច ប្លន់ ។
សូមរំលឹកថា ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពី ការដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយឯកឧត្ដមអភិបាល បានចាត់ទុកថា ការទទួលសំណូកពីជនល្មើសទាំងនោះគឺជា ទង្វើរខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ។
សូមជម្រាបថា ឯកឧត្តម ឃួ ង ស្រេង ក៏បាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយបញ្ហា ល្បែងស៊ីសងខុសច្បាប់នេះឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុង សង្គម ។
ឯកឧត្តម ឃួ ង ស្រេង បានសង្កត់ធ្ងន់ថា ល្បែងស៊ីសង ខុសច្បាប់ និង បញ្ហា សណ្ដាប់ធ្នាប់សាធារណៈ កុំប៉ះពាល់លុយគេឱ្យ សោះ បើប៉ះពាល់លុយគេដោះមិនចេញទេ អនុវត្តន៍យ៉ាងមិចចេញ បើឯងយកលុយគេ ហើយ «ខ្ញុំនឹងតម្រឹមរឿងហ្នឹងតែប៉ៈពាល់លុយគេចឹងទៀត ខ្ញុំត្រូវគិតគូរចូលអភិក្រមចុងក្រោយគឺ វះកាត់ចេញ »។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាល រាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ ទាំងអស់ត្រូវចុះរុះរើស្លាក យីហោ បរទេស ដែលខុសច្បាប់ សរសេរ ខុសពាក្យ ពេជ្រគ្មានខ្លឹមសារ និង ខុសទម្រង់ ជា ភាសាជាតិ ត្រូវកាត់ចេញហើយ យកមក អប់រំតាមផ្លូវច្បាប់ ដើម្បីការពារតម្លៃវប្បធម៌ ជាតិ និង សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងសង្គម ៕