ឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួចជាប់ខ្នោះរបស់គរបាលប៉ុស្ដិ៍ព្រែកប្រា
ភ្នំពេញ៖ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីរបុតសជនជាតិចិនម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនចូលទៅបុរីជ្រោយបាសាក់ ត្រូវបានសមត្ថកិច្ចឃើញដេញតាមចាប់បានភ្លាមៗ ទើបបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី យប់ ទី៨ ខែកក្កដា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចស្ថានីយ៏ បូមទឹក ព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១៖មាន ឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកឌុប)។ ទី២៖មានឈ្មោះ ខុម រាជ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកឆក់)អង្គុយពីក្រោយ។ ចំណែកជនរងគ្រោះជាជនជាតិចិនមានឈ្មោះ Lyu GVONG (លី គ័ងនីង)ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក រោងចក្រយីវ៉ូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលព្រែកប្រា បានឲ្យដឹងថាមុនកើត ហេតុកម្លាំងជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត មូលដ្ឋាន គោលបំណង ទប់ស្កាត់បទល្មើសផ្សេងៗ ខណៈមកដល់ចំណុចកើតហេតុខាងក៏មានជនជាតិចិនម្នាក់កំពង់ឈរនិយាយទូរស័ព្ឌស្រាប់តែលេច មុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-3256មកពីក្រោយ តាមបណ្តោយផ្លូវ៣៦៩ ទឹសដៅពីជើងទៅត្បូង រួចធ្វើសកម្មភាពឆក់ទូរសព្ទ័iម៉ាក HVAWEI (ហ៊ួរ វ៉ៃ) មួយគ្រឿងដែររូបគាត់កំពុងឈរនិយាយបានសម្រេច ហើយជនរងគ្រោះស្រែកឆោឡោឡើង។ ចំណែកជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ខណៈពេលនោះសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយ តាំងពីចំណុចកើតហេតុខាងលើរហូតដល់បុរីជ្រោយបាសាក់ ជនសង្ស័យ មានការ ភ័យស្លន់ស្លោកបានជិះម៉ូតូរត់ទាំងភ័យក៏ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានភ្លាមៗ ។
- បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រែកប្រា និងឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចបញ្ជូនបន្តទៅអធិការខណ្ឌច្បារអំពៅដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕