បុរសប្រើអំពើហិង្សាយកសោរចាក់ទៅលើមុខប្រពន្ធត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយតាមពិតរឿងអញ្ចឹងសោះ
ភ្នំពេញ៖ ជនសង្ស័យជាប្ដីដែលប្រើប្រាស់អំពើហិង្សា យកកូនសោរចាក់ប្រពន្ធឲ្យរងរបួសពេញផ្ទៃមុខធ្ងន់នោះ ពេលនេះត្រូវបានកម្លាំងនគរបាល ខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានហើយ ៖ ហេតុការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យជាប្ដីមានឈ្មោះ ហ៑ន សម្ភស្សភេទប្រុសអាយុ២៤ឆ្នាំមុខរបរធ្វើការនៅក្រុមហ៊ុន(BDC)ស្នាក់នៅផ្ទះជួលក្រុមទី៨ភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី១ មានស្រុកកំណើតខេត្តព្រៃវែង ។
- ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះអាត លីណា អាយុ២១ឆ្នាំមុខរបរអ្នករត់តុហាង បារាំងស្នាក់នៅកន្លែងកើតហេតុ ផ្ទះជួលផ្លូវលេខ១០៣ក្រុម៨ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្តរតនៈគិរី ។ អ្នកទាំង២បានចាប់ដៃគ្នាជាប្ដីប្រពន្ធ ( សែន) ជាង៣ឆ្នាំបានកូនស្រីម្នាក់អាយុ១ឆ្នាំជាង ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺជនសង្ស័យបានទាក់ទងមកខាងសារព័ត៌មានដើម្បីសុំការបំភ្លឺជុំវិញការបកស្រាយរបស់នារីរងគ្រោះជាប្រពន្ធ ថាការផ្សព្វផ្សាយនោះមិនទាន់អស់សេចក្ដី ។ ហើយ ជនបង្កបានទាមទារដាច់ខាតអោយអ្នកសារព័ត៌មាន ត្រូវតែទៅជួបខ្លួននៅចំណុចបន្ទប់ជួលរបស់ខ្លួន។ សមត្ថកិច្ចបន្តថា( មុនសារព័ត៌មានទៅជួបគឺបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍) ដោយរៀបរាប់ថា ខឹងប្រពន្ធបានថតរូបអោបជាមួយបុរសម្នាក់ផ្សេង ឯការវាយដុំនោះពិតជាបានប្រព្រឹត្តមែន ។ ស្របពេលស្រាយបំភ្លឺ រៀបរាប់តាមសារព័ត៌មានចប់ សមត្ថកិច្ចក៏បានឃាត់ខ្លួនតែម្ដង ។
សូមរំលឹកថា ស្ត្រីរងគ្រោះជាប្រពន្ធ បានរងនូវអំពើហិង្សារបួសពេញផ្ទៃមុខ ដោយសារជនសង្ស័យេជាប្ដី បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី៨ខែ
កក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ផ្លូវលេខ១០៣ក្រុម៨ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ស្ត្រីរងគ្រោះបានរៀបរាប់ថាប្ដីរបស់នាងបាន ច្របាច់ករវាយដំ និងយកកាំបិតវ៉ះមុខនាង រួចយកទូរស័ព្ទ១គ្រឿងនិងលុយជាង៣០០ដុល្លា រត់គេចខ្លួនបាត់ ។ បន្ទាប់មក ស្ត្រីរងគ្រោះត្រូវសាច់ញាតិនិងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតសង្គ្រោះបន្ទាន់ និងបានធូរស្បើយនិងបានត្រឡប់មកផ្ទះវិញនៅថ្ងៃទី៩ ខែឆ្នាំដ៏ដែល ។
បច្ចុប្បន្ន ជនសង្ស័យជាប្ដី ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕