Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

គណៈកម្មការអន្តរក្រសួង សិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។

ការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ គឺសំដៅដើម្បីការអភិវឌ្ឍ និងអភិរក្សរយៈពេលវែង ដោយឈរលើអភិក្រមជាគោលចំនួន ២៖ ទី១. ការគ្រប់គ្រ​ង​ប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយប្រកបដោយគុណតម្លៃវិសេសវិសាល និងទី២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ សូមជម្រាបជូនថាសិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការ Acting for Life និងសាកលវិទ្យាល័យ Toulouse នៃសាធារណរដ្ឋបារាំង លេីបច្ចេកទេស។

នាព្រឹកថ្ងៃស្អែក សិក្ខាសាលានេះនឹងត្រូវបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប៕