Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មិនរាងចាលសោះ!! ទើបតែចេញពីគុកកាលពីចុងខែមិថុនា ដល់ដើមខែកក្កដាចូលគុកម្តងទៀត

ភ្នំពេញ៖ លោកវរសេនីយឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថាដោយអនុវត្តន៍ តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅ ព្រឹកថ្ងៃទី ១២ កក្តដា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ព្រឹក ចំណុចផ្ទះជួលគ្មានលេខ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោកអធិការដែលដឹកនាំក្នុងប្រត្តិបត្តិការណ៍ផ្ទាល់ បានឲដឹងទៀតថាជនសង្ស័យទី១ ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុសអាយុ ៣០ ទើបចេញពីគុកថ្ងៃទី២៨ ខែ មិថុនា២០១៩ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិជម្ពូវ័ន សង្កាតចោមចៅ ។

ជនសង្ស័យទី២ ឈ្មោះ សុខ ធាវី ភេទស្រីអាយុ ៥០ មុខរបរនៅផ្ទះមើលកូនតូច ស្នាក់នៅជាមួយគ្នា ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាចំនួន៥ កញ្ចប់ធំល្មម សង្ស័យជាសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕