Monday, November 25, 2024
Latest:
អន្តរជាតិ

អ្នកគ្រប់គ្រងយោធាស៊ូដង់ថាការធ្វើរដ្ឋប្រហារត្រូវបានរាំងខ្ទប់

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានSputnikនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្រុមប្រឹក្សាយោធាអន្តរ​កាលរបស់ស៊ូដង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ​ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេស។

ការប្រកាសផ្សាយដោយទូរទស្សន៍ស៊ូដង់​បាននិយាយថា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានរារាំង” ហើយ។

ទោះបីជាយ៉ាងណាមិនមានព័ត៌មានលម្អិតបន្ថែមទៀតឬឈ្មោះរបស់អ្នកដែលព្យាយាមធ្វើរដ្ឋប្រហារនោះទេ។

ការតវ៉ាមួយនេះនៅប្រទេសស៊ូដង់បានកើតមានឡើងនៅក្នុងរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១១ ខែមេសាដែលពេលនោះលោកប្រធានាធិបតីអូម៉ាបាសៀរត្រូវបានផ្ដួលរំលំនិងឃុំឃាំងអស់រយៈពេលជិត 30 ឆ្នាំមកហើយ។
ក្រុមប្រឹក្សាយោធាអន្តរកាលបាន សន្យាថានឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមួយក្នុងរយៈពេលពីរឆ្នាំទៀត។

ជាមួយគ្នានេះផងដែរ ក្រុមអ្នកតវ៉ាបានរាយការណ៍ថានៅតាមផ្លូវទាមទារឱ្យយោធាផ្តល់អំណាចភ្លាមៗដល់អាជ្ញាធរស៊ីវិល៕ សសអក