ពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តនៃវគ្គបំប៉នសិស្សថ្នាក់ទី១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធាន ស.ស.យ.ក ខេត្តស្ទឹងត្រែង បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សនៃវគ្គបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ខែសីហា ឆ្នាំ២០១៩ខាងមុខ។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៣២០នាក់។
ក្នុងឱកាសនោះដែរ ប្រធាន ស.ស.យ.ក ខេត្ត បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ៥៦នាក់ ក្នុងម្នាក់ៗចំនួន ៥០.០០០រៀល និងថវិការ ស.ស.យ.ក ខេត្តចំនួន១០០.០០០រៀល ក្នុងម្នាក់ៗផងដែរ៕