ក្រឡាប់រថយន្តទេសចរណ៍របួសធ្ងន់ស្រាល១២នាក់
សៀមរាប៖រថយន្តទេសចរណ៍ដឹកអ្នកដំណើរ ពីភ្នំពេញទៅលេងភ្នំគូលែនខណ:ចុះពីលើភ្នំវិញ ជាន់ហ្វ្រាំងមិនស៊ី ក្រឡាប់ បណ្តាលឲ្យអ្នកដំណើរចំនួន១២នាក់រងរបួសធ្ងន់និងស្រាល ក្នុងចំណោមអ្នកដំណើរ២៨នាក់
-ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នៅត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែនថ្មី ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឱ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក HYUNDAICOUNTYពាក់ស្លាកលេខភ្នំពេញ3E-6998។
អ្នកបើកបរឈ្មោះ កែវ មករា អាយុ២៨ឆ្នាំ រស់នៅខេត្តកណ្តាល អ្នករួមដំណើរសរុប ២៨ នាក់។
លោកបន្តថាអ្នករងរបួសសរុប១២នាក់ស្រី៩នាក់រួមមាន
១.ឈ្មោះកែម សីហា ភេទប្រុសអាយុ៣០ឆ្នាំ
២.ឈ្មោះសុត សំអុន ភេទស្រីអាយុ៤៣ឆ្នាំ
៣.ឈ្មោះផាត សោភា ភេទស្រីអាយុ៤៨ឆ្នាំ
៤.ឈ្មោះងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំ
៥.ឈ្មោះងួន សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ
៦.ឈ្មោះពេជ្រ ច័ន្ទបូរមី ភេទស្រីអាយុ១១ឆ្នាំ
៧.ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ
៨.ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាយុ៤៣ឆ្នាំ
៩.ឈ្មោះប៉េន សុហាន ភេទប្រុសអាយុ៤១ឆ្នាំ
១០.ឈ្មោះលឿង គឹមសៀង ភេទស្រីអាយុ៣៨ឆ្នាំ
១១.ឈ្មោះគីម ចំរើន ភេទស្រីអាយុ៤៦ឆ្នាំ
១២.ឈ្មោះប៉ុក សុគុណ ភេទស្រី អាយុ៤៧ឆ្នាំ។
លោកបានបញ្ជាក់ថាបច្ចុប្បន្នអ្នករងរបួសទាំងអស់បានដឹកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនីតិវិធី៕