Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ៊ិនធឺណិត​យីហោ​777 NET បង្កប់ល្បែងសុីសងផ្គេីនបទបញ្ជាររបស់ចៅហ្វាយក្រុង អាជ្ញាធរ មិនទាន់មានចំណាត់ការ

ភ្នំពេញ៖ បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ល្បែងសុីសងនៅក្នុងរាជធានី​ភ្នំពេញនៅតែកើតមានជាច្រើនកន្លែងដោយ​នៅមិនទាន់អនុវត្តបានល្អនៅឡើយ ។

ជាក់ស្ដែងទីតាំងបើកអុីនធឺណេតយីហោ (777NET ) និងCH មានត្រី​ សង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់ នៅតាមបណ្ដោយ​ផ្លូវជាតិលេខ៥សង្កាត់​ស្រះ​ចក​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ កំពុងបើកដំណើរការបាន​យ៉ាងរលូន​ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក​ សុខ​ពេញវុធ​ និង​លោក​ ទៀង​ ចាន់សា​ សូមចុះពិនិត្យទីតាំងនេះផងព្រោះល្បែងសុីសងទាំង នេះឯងដែលបង្កើតឲ្យមានបទល្មើសចោរឆក់ លួច ប្លន់ ។

សូមរំលឹកថា ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពី ការដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយឯកឧត្ដមអភិបាល បានចាត់ទុកថា ការទទួលសំណូកពីជនល្មើសទាំងនោះគឺជា ទង្វើរ​ខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ។

សូមជម្រាបថា ឯកឧត្តម ឃួ ង ស្រេង ក៏បាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់​នេះឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុង សង្គម ។

ឯកឧត្តម ឃួ ង ស្រេង បានសង្កត់ធ្ងន់ថា ល្បែងស៊ីសង ខុសច្បាប់ និង បញ្ហា សណ្ដាប់ធ្នាប់សាធារណៈ កុំប៉ះពាល់លុយគេឱ្យ សោះ បើប៉ះពាល់លុយគេដោះមិនចេញទេ អនុវត្តន៍យ៉ាងមិចចេញ បើឯងយកលុយគេ ហើយ «ខ្ញុំនឹងតម្រឹមរឿងហ្នឹងតែប៉ៈពាល់លុយគេចឹងទៀត ខ្ញុំត្រូវគិតគូរចូលអភិក្រមចុងក្រោយគឺ វះកាត់ចេញ »៕