Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋរស់នៅក្រុងភ្នំពេញកំពុងមានចង្ងន់​យ៉ាងខ្លាំងទៅលើការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជា

ភ្នំពេញ ៖ មួយរយះពេលចុងក្រោយនេះ ការ​ប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជា កំពុងកើនឡើង យ៉ាងគំហុក ដែលនាំបងប្អូនប្រជាពល​រដ្ឋមួយចំនួនធំរស់នៅក្នុងរាជធានីភ្នំពេញ កំពុង​មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះបញ្ហានេះ ។
-យោងតាមការសាកសួរពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា បច្ចុប្បន្នការឡើងកុងទ័រ នៃការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជាកំពុងមានការកើនឡើងពី១ខែ​ទៅ១ខែ ដែលធ្វើឲ្យពួកគាត់មានងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលសម្ភារះអគ្គិសនីប្រើប្រាស់ជាប្រចាំថ្ងៃរបស់ពួកគាត់នៅក្នុងផ្ទះ គឺដដែល ។
ពលរដ្ឋប្រាប់ឲ្យដឹងបន្តថា ការប្រើប្រាស់ថាមពលអគ្គិសនីរបស់គាត់ កាលពីអំឡុងខែ ឧសភា អស់តែ ១៣៩គីឡូវ៉ុល ប៉ុន្តែសម្រាប់អំឡុងខែ មិថុនាស្រាប់តែកើតឡើង រហូត​ដល់ ២១៦គីឡូវ៉ុល​ ដូច្នេះខុសគ្នាប្រមាណ៧៧​គីឡូវ៉ុលឯណ្ណោះ ។ ហេតុអ្វីបានជាខុសគ្នាច្រើនម៉្លេះ ??? បើសម្ភារៈអគ្គិសនីប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគាត់ គឺ មានស្ថានភាពដដែល មិនមានការប្រែប្រួលនោះឡើយ ។ ចំពោះបញ្ហានេះ ពួកគាត់បានទៅសួរព័ត៍មានពីមន្ត្រីអគ្គិសនីកម្ពុជា នៅសាខា វត្តភ្នំ ក្បែរផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវខាងមន្ត្រីអគ្គិសនីឆ្លើយប្រាប់មកវិញថា រង់ចាំ ១ខែ ឬ ២ខែ ទៀត បើនៅតែមានការកើនឡើងកុងទ័រប្រើប្រាស់ថាមពលដដែល ពួកគាត់អាចដាក់​ពាក្យស្នើរមកកាន់អគ្គិសនីកម្ពុជា ដើម្បីឲ្យមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង តើមកពីមូលហេតុអ្វី ??? ។
ទោះបីយ៉ាងណាក្តី ពលរដ្ឋ សូមសំណូមពរខាងអគ្គិសនីកម្ពុជា មេត្តាជួយត្រួតពិនិត្យ បញ្ហានេះឲ្យបានល្អិតល្អន់ ចៀសវាងការ​កេញចំណេញណាមួយពីបងប្អូនប្រជាពល​រដ្ឋ ពីព្រោះថា បើក្នុង ១ផ្ទះត្រូវចំណាយលុយប៉ុណ្ណឹងទៅហើយ ចុះទំរាំពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ រាប់ម៉ឺនគ្រួសារ តើបានលុយប៉ុន្មានទៅ ????? ៕