ដឹងពីប្រភពកាកសំណល់ប្លាស្ទិកដែលនាំចូលមកចំនួន៨៣កុងតឺន័រនោះហើយ ហើយនឹងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ
ខេត្តព្រះសីហនុ៖ កាកសំណល់សំរាមដែលគេលួចនាំចូលមកកម្ពុជាតាមកំពង់ផែនខេត្តព្រះសីហនុ ចំនួន៨៣កុងតឺន័រស្មើនិង១៦០០តោននោះ គឺជាប្រភេទសំណល់ប្លាស្ទិក ដែលអាចបង្កការប៉ះពាល់ដល់បិរស្ថានខ្លាំង ប្រសិនបើគេបោះវាចោលទៅក្នុងទឹកឬក៏នៅលើដី។
គួររំលឹកផងដែរថាកាលពីចុងខែឧសភាកន្លងទៅនេះ មានសំរាមប្រភេទនេះចំនួន៤៥០០តោន ត្រូវបានគេដឹកជញ្ជូនពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី ទៅចោលនៅប្រទេសម៉ាឡេស៊ី ហើយប៉ុន្មានថ្ងៃក្រោយមកនៅក្នុងឧសភា ដដែល កាកសំណល់សំរាមប្លាស្ទិកចំនួន៦៩កុងទីន័រ ត្រូវបានគេដឹកជញ្ជូនពីប្រទេកាណាដា មកចោលនៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានប្រទេសទាំងពីរបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
បើតាមសមត្ថកិច្ចដែលពាក់ព័ន្ធបានអោយដឹងថា សំណល់សំរាមប្លាស្ទិកទាំងនេះ ត្រូវគេលួចដឹកចូលមកដាក់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានចំនួន៨៣កុងតឺន័រ ស្មើនិង១៦០០តោននោះ គឺមានប្រភពមកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា មានប្រាប់សារព័ត៌មានក្នុងស្រុកថា យោងតាមអនុសញ្ញាអន្តរជាតិ ក្រុងបាសែល(Basel )នៃប្រទេសស្វីស បានចាត់ទុកសំរាមប្រភេទប្លាស្ទិកនេះ គឺជាទំនិញដែលហាមឃាត់ក្នុងការយកទៅកែច្នៃផ្សេងៗ ហើយសំណល់សំរាមនេះ បើចេញពីប្រទេសណា គឺត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ៕