Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងចម្រុះខណ្ឌចំការមន​ ចុះបង្ក្រាបទីតាំងហ្គេម​បាញ់ត្រីនៅមជ្ឈមណ្ឌលកោះពេជ្រឃាត់មនុស្សជាច្រើននាក់ដកហូតទូរហ្គេម៩ទូរ

ភ្នំពេញ ៖ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌ​ចំការមន ដឹងនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌ ចុះប្រត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេមបាញ់ត្រីចំនួន៩ទូរ ឃាត់មេការ និងអ្នកចូលទៅលេង​១៩នាក់ ។
-កិច្ចប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

-តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា
មុនពេលចុះបង្ក្រាប ក្រោមការបញ្ជាពីលោក លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមនបើកប្រតិបត្តិការទ្រុង​ ទាយធំ ចុះបង្ក្រាប់ទូរហ្គេមបាញ់ត្រីដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រ ដក​ហូត​ទូរហ្គេមបាញ់ត្រី៩ទូរឃាត់ខ្លួនមេកានឹងអ្នកចូលទៅ​លេងជាច្រើននាក់ ហើយទីតាំងខាងលើនេះគឺបើកលេងជាយូរមកហើយ។ជាមួយគ្នា​នោះ​ ប្រជាពលរដ្ឋក៏សុំអរគុណទៅដល់លោកថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន ដែលទើបនឹងឡើងកាន់តំណែងថ្មី ដែលជួយបង្ក្រាបរាល់បទល្មើស​ទាំងនេះផងដែរ។

-បច្ចុប្បន្នមេការ និងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងត្រូវបានបញ្ចូនទៅកាន់សាលាខណ្ឌចំការមន​ ដើម្បីចាត់ការទៅតាមនិតិវិធី ៕