Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

អុីនធឺណេតបង្កប់ល្បែងសុីសង២៤ម៉ោងយីហោ​(​ ជីប្រាំឌី​ G5D )បើកបង្អួតភ្នែកអាជ្ញាធរ​ខណ្ឌដូនពេញ​ ផ្គើននិងបទបញ្ជា​ លោក​អភិបាលក្រុង

ភ្នំពេញ៖​ បើទោះបីជា​មាន បទបញ្ជារយ៉ាង​ម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដាក់​ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ​ ក៏គេនៅសង្កេត​ ឃើញ​ ​មានទីតាំង​ អុីន​ ធឺ​ ណេត​ បង្កប់ល្បែងសុីសង​ ២៤​ម៉ោង​ យីហោ(​ ជីប្រាំឌី​ G5D )​ កំពុងបើក​ដំណើរការយ៉ាងរលូន​ ដោយមិន​រំខានដល់​អាជ្ញាធរមានសមត្ថកិច្ច​ នោះឡើយ​ដែល​មាន​ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ​១៥៤កែងផ្លូវ​លេខ៥​ខាងជើងវត្ត​ឧណ្ណា​លោម​ សង្កាត់​ផ្សារ​ កណ្ដាលទី១​ ខណ្ឌដូនពេញ​ ។

សូមរំលឹកថា ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពី ការដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយឯកឧត្ដមអភិបាល បានចាត់ទុកថា ការទទួលសំណូកពីជនល្មើសទាំងនោះគឺជា ទង្វើរ​ខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ។
-​ ឯកឧត្តម ឃួ ង ស្រេង ក៏បាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះ​ស្រាយ​ បញ្ហាល្បែងស៊ីសងខុសច្បាប់​នេះឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុង សង្គម ។

​ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា​ បើ​ទោះជា​ លោក​ អភិបាល​ រាជធានីភ្នំពេញ​ដាក់​បទញ្ជាយ៉ាងណាក៏ដោយ​ ក៏អាជ្ញាធរមាន​សមត្ថកិច្ច​ ខណ្ឌដូនពេញ​ មិនអើពើ​ ទប់ស្កាត់​និងបង្ក្រាបនោះឡើយ​ ៕