លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវដឹកនាំកម្លាំងបង្ក្រាបហ្គេមបាញ់ត្រីនៅភូមិលូ៣ទីតាំងអូសរឹបទូរហ្គេម៦គ្រឿង តែមិនទាន់បង្ក្រាបទីតាំងមួយទៀតនៅច្រកចូលផ្សារគីឡូលេខ៦
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខ័ណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាល ខណ្ឌ បានប្រើវិធានការក្តៅចុះបង្ក្រាបទីតាំងបនល្បែងសុីសងហ្គេមបាញ់ត្រី ៣ទីតាំង រឹបអូសទូរហ្គេម បានចំនួន៦គ្រឿង ។
-ប្រតិបត្តិការបង្ក្រាបបនល្បែងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩ស្ថិតនៅក្រុមទី០៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រតិបត្តិការបង្ក្រាបនេះបាន ធ្វើអោយប្រជាពលរដ្ឋសារទរយ៉ាងខ្លាំងចំពោះចំណាត់កាេរបស់អាជ្ញាធរ ។
ប៉ុន្តែប្រជាពលរដ្ឋបានអោយដឹងថា នៅមានបនល្បែងហ្គេមបាញ់ត្រីដូចគ្នានេះ ១ទីតាំងទៀតស្ថិតនៅភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ ប្រហែល២០ទៅ៣០ម៉ែត្រខាងស្ដាំដៃតាមឌឿងហែមតូច ជាប់និងលោកតាក្ដាម នៅតែដំណើរការបានយ៉ាងរលូនបើទោះជាចាក់សោរក៏ដោយតែមានអ្នកនៅលេងខាងក្នុង អាជ្ញាធរមិនទាន់មានវិធានការបង្ក្រាបនៅឡើយទេ ។
ដូច្នេះហើយទើបប្រជាពលរដ្ឋសូមណូមពរដល់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវមេត្តា មានវិធានការបង្ក្រាបផងកុំបង្ក្រាបរើសអើងទីតាំង ល្បែងសុីសងប្រភេទដូចគ្នាបង្ក្រាបមួយទុកមួយដូចមិនទំនង ៕