Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនមន្ត្រីកងអង្គរក្សម្នាក់ពាក់ព័ន្ធពីបទលួចលុយជាង២លានដុល្លាបញ្ចូនទៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខចាប់ខ្លួនមន្ត្រីបម្រើការងារនៅនាយកដ្ឋានកងអង្គរក្សម្នាក់នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះដោយចោទប្រកាន់ពីបទលួចលុយជាង២លានដុល្លារអាមេរិកហើយខណៈពេលនេះសមត្ថកិច្ចរកឃើញលុយជាក់ស្ដែងចំនួន២៥ម៉ឺនដុល្លារនៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ

ជនសង្ស័យមានឈ្មោះអៀមសំអនភេទប្រុសអាយុ៣៧ឆ្នាំមុខរបរយោធាបម្រើការងារនៅនាយដ្ឋានកងអង្គរក្សមានឋានៈអនុសេនីយ៍ឯកមុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខមានទីលំនៅផ្ទះសង់ថ្មីភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីទីដែលសមត្ថកិច្ចចាប់ខ្លួន

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី១៩ខែកក្កដានេះថាសមត្ថកិច្ចខណ្ឌសែនសុខបានសហការចាប់ខ្លួនជនសង្ស័យពិតប្រាកដមែនដែលពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធីតែពាក់ព័ន្ធរឿងអ្វីឲ្យពិតប្រាកដនោះប្រភពព័ត៌មានមិនបានដឹងនោះទេ

ប្រភពដដែលបានឲ្យដឹងទៀតថាការចាប់ខ្លួនជនសង្ស័យម្នាក់នេះធ្វើឡើងតាមបណ្តឹងជនរងគ្រោះដែលប្តឹងទៅក្រសួងមហាផ្ទៃថាបានបាត់លុយ២លាន៤០ម៉ឺនដុល្លារដែលកាលពីម្សិលមិញនេះសមត្ថកិច្ចបានចាប់ខ្លួនបក្ខពួករបស់គេម្នាក់នៅខណ្ឌចំការមនរកឃើញលុយជាង១០ម៉ឺនដុល្លារនិងបន្តស្រាវជ្រាវមកចាប់ខ្លួនជនម្នាក់នេះទៀតគឺឈ្មោះអៀមសំអនរកឃើញលុយ២៥ម៉ឺនដុល្លារសុទ្ធតែក្រដាសប្រាក់១០០ដុល្លារសុទ្ធចំនួន២៥ដុំដែលគេទុកនៅក្នុងផ្ទះនិងដកហូតអាវុធខ្លី១ដើមម៉ាកkimBer លេខសម្គាល់1765 មានគ្រាប់ចំនួន៨នៅក្នុងបង់និងវិទ្យុទាក់ទង១គ្រឿងរួមទាំងឯកសារផ្ទាល់ខ្លួនពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្សផងដែរ

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីតាមចាប់បក្ខពួករបស់គេនិងរកលុយដែលបានបាត់រាប់លានដុល្លារនោះមកវិញផងដែរ