Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ចិនទៀតហើយ!!ចិនវៃចិនរងរបួសធ្ងន់​២នាក់

ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុមបានព្រួត​គ្នាវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត ដោយដំដែករលាស់និងដំបងឆក់បណ្តាល​ឲ្យ​បែកក្បាលរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចអាគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ២១៤ខាងកើត អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

-តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់រួមនិងជនរងគ្រោះផងដែរបាននាំគ្នាដើរចេញពី​អាគារនៅចំណុចកើតហេតុនាំគ្នា ដើរតែមិនដឹងជារឿងនោះទេ ស្រាប់តែជាតិចិនមួយក្រុម ក្នុងចំណោមជនរងគ្រោះបាន នាំគ្នាព្រួត វាយជនរងគ្រោះពីនាក់​និងដំបងដែក​រលាស់និងដំបងឆក់និងឆក់ទៅលើជនរងគ្រោះបណ្តាលម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង​ ចំណែកម្នាក់ទៀតត្រូវបានជនជាតិចិនមួយក្រុមនោះអូសយកទៅខាង​ក្នុងបាត់។

ក្រោយកើតគេឃើញរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុងហាក់ ដឹកជនរងគ្រោះម្នាក់យកទៅ​សង្គ្រោះភ្លាម៕