Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនាសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៨ ឆ្នាំ២០១៨-២០១៩

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃ៦រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ព្រមទាំងគណៈប្រតិភូនៃខេត្តទាំងបី និងក្រុមការងារK73បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនាសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៨ ឆ្នាំ២០១៨-២០១៩ ស្ថិតនៅស្រុកវិញហឹង ខេត្តឡុងអាន ប្រទេសវៀតណាម ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងអភិបាលរងនៃខេត្តទាំងបី និងឯកឧត្ដម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ក៏បានចុះហត្ថលេខារួមគ្នានៅលើកំណត់ហេតុប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនាសម័យសង្គ្រាម ដំណាក់កាលទី១៨ ឆ្នាំ២០១៨-២០១៩ ចំនួន ២៦៩អដ្ឋិធាតុ ក្នុងនោះខេត្តស្វាយរៀង រកឃើញ១៥២ អដ្ឋិធាតុ ខេត្តបាត់ដំបងរកឃើញ៧១ អដ្ឋិធាតុ ខេត្តប៉ៃលិន៧អដ្ឋិធាតុ។ ក្នុងក៏បានអញ្ជើញអុជធូប និងគោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅស្ដូបតម្កល់សព ស្ថិតនៅស្រុកវិញហឹង ខេត្តឡុងអាន ផងដែរ ៕