Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីអ្នករើសអេតម្នាក់តូចចិត្តខ្លួនក្រនិងប្ដីធ្វើបាប ផងក៏គិតខ្លីចង់លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់មានកូនដល់ទៅ​៣​នាក់ បានផឹកស្រាថ្នាំស្រវឹងគិតខ្លីចង់លោត​ទឹក​សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

-ស្ត្រីដែលមានបំណងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ តឹក មិក អាយុ៣៤ឆ្នាំ មុខរបប រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ(ដើរដេកតាមចិញ្ចើមផ្លូវ) និងមានកូនប្រុសតូចៗ​ដល់ទៅ៣នាក់ដោយប្ដីជាអ្នករើសអេត​ចាយជាមួយគ្នា ។

-បើតាមសម្ដីស្ត្រីខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុ រូបគាត់បានហូបស្រាថ្នាំអស់៣ទៅ៤កែវ ហើយក៏មានកូនចិត្ត គិតថាខ្លួនក្រ និងប្ដីវាយធ្វើបាបរាល់ថ្ងៃពេក ក៏​លេងចង់រស់ ក៏ដើរឡើងលើស្ពានព្រះមុនី​វង្ស​បំណងលោតទឹកសម្លាប់ខ្លួនបញ្ចប់បញ្ហា តែត្រូវប្រជាពលរដ្ឋឃើញក៏ឃាត់ រូបគាត់​ហើយនាំយកមកខាងក្រោមស្ពានអាកាស​ក្បាលថ្នល់ ដើម្បីពន្យល់ណែនាំកុំឲ្យគិតខ្លីទៀត ព្រោះអាណិតកូនៗនៅតូចមិនដឹងទៅ​រំពឹងអ្វីបើគ្មានម្ដាយមើលថែ ។

ក្រោយមក ស្ត្រីខាងលើបានយល់ហេតុផង ក៏ឈប់គិតខ្លីទៀត ហើយនាំកូនៗរបស់គាត់​សម្រាក់នៅខាងក្រោមស្ពានអាកាសក្បាលថ្នល់ ទើបធ្វើឲ្យស្ងប់រឿងវិញ ៕