បញ្ចាំម៉ូតូលេងល្បែងណែត ចាញ់អស់បែកគំនិតលួចទូរសព្ទ័អ្នករត់កង់បីម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ជនសង្ស័យម្នាក់បន្ទាប់ពីចាញ់ល្បែង ណេតអស់លុយពីខ្លួនបានហៅកង់បីជិះរួចប្រើល្បិចធ្វើជាខ្ចីទូរសព្ទ័ ម្ចាស់កង់បី តេរួចក៏រត់បណ្ដោះឲ្យបក្ខពួកតែត្រូវម្ចាស់កង់បី ជិះដេញតាមចាប់បានប្រគល់ឲសមត្ថកិច្ច
-ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃ២៥ខែកក្ដដាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
-ជនសង្ស័យមានឈ្មោះ អៀ ផារ៉ា ភេទប្រុសអាយុ១៩ឆ្នាំមុខរបមិនពិតប្រាដក មានស្រុកកំនើតភូមិព្រៃធំស្រុកកំពង់ត្របែកខេត្តព្រៃវែង។
-ចំណែកជនរងគ្រោះមានឈ្មោះ ងួន គឹមយ៉ាន ភេទប្រុសអាយុ៥៦ឆ្នាំមុខរបរត់កង់ឥណ្ឌាស្នាក់នៅលូប្រាំសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។មានស្រុកកំណើតភូមិ កោគត្រុំឃុំជីផុចស្រុកមេសាងខេត្តព្រៃវែង។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅ កង់បីរបស់គាត់ជិះពីមុខវត្តសន្សំកុសលគោលបំណងមកផ្សារឃ្លាំងរំសែវដើម្បីយកលុយបន្ថែមទៀតដែលជនសង្ស័យនោះបានយកម៉ូតូទៅបញ្ចាំដោយអ្នកបញ្ចាំមិនឲ្យទៀតទេរួចជនសង្ស័យឲ្យគាត់ដឹកមកកុងស៊ីគាប់គោព្រោះផ្ទះជនសង្ស័យនៅទីនោះដើម្បីយក លុយឲ្យគាត់ពេលមកដល់ជនសង្ស័យប្រើល្បិចធ្វើជាខ្ចីទូរសព្ទ័គាត់ម៉ាកOPOP តេស្រាប់តែយកទូរសព្ទ័ គាត់រត់ចូលតាមផ្លូូវ តូចគាត់ក៏ទុកកង់បីឥណ្ឌាចោលរត់ដេញតាមពីក្រោយតែរត់មិនទាន់គាត់ក៏ជិះកង់បីចេញមកខាងក្រៅតាមផ្លូវព្រះមុនីរ៉េត ពីកើតទៅលិចគោលបំណងទៅផ្ទះជួល នៅលូប្រាំស្រាប់តែឃើញជនសង្ស័យដែលយកទូរសព្ទ័របស់គាត់ ភ្លាមៗនោះគាត់ចុះពីកង់បីរត់ដេញតាមស្រែកចោរៗប្រជាពលរដ្ឋចាប់បានស្វាគមន៏ម្នាក់មួយដៃមួយជើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ។
បន្ទាប់មក ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលបឹងសាឡាង និងឲ្យជនរងគ្រោះទៅដាក់បណ្ដឹងដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការខណ្ឌទួលគោកចាត់ការបន្តតាមនិតិវិធី៕