Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យជួញដូរថ្នាំញៀន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងថ្នាំញៀន១ចំនួន

ភ្នំពេញ៖​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឌាននគរបាលខេត្តកំពង់ចាម សហការជាមួយ​ កម្លាំងអធិការខណ្ឌច្បារអំពៅ​ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ​ ប្រុស​ ស្រី​ ២នាក់​ដកហូតថ្នាំញៀនជាច្រើនប្រភេទ
​ -ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលា​ម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ខែកក្ដដា​ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ៤៩E0 ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ​ជនសង្ស័យទាំង​២​នាក់​ទី១​-មានឈ្មោះ​ អង សល់​ ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតបា្រកដ ស្នាក់នៅផ្ទះជួលសំណង់មិនរៀបរយក្រោយយឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២​ ខណ្ឌ​ច្បារអំពៅ​ ។
ទី២-ឈ្មោះ កែវ ស៊ីណុន​ ភេទស្រី អាយុ​៣៩​ឆ្នាំមុខរបរមិនពិតបា្រកដ ស្នាក់នៅផ្ទះលេខ​៤៩EO ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ ។
-សមត្ថកិច្ចបន្តថា​ វត្ថុតាងដែលដកហូតរួម​មាន​-ថ្នាំញៀនប្រភេទម៉ាទឹកកក​-១កញ្ចប់ធំ ១៣កញ្ចប់ធំល្មម ម្សៅពណ៍ ៥ កញ្ចប់ធំ ថ្នាំគ្រាប់៤៦ ថ្នាំក្រវី០២ គ្រាប់ នឹងថ្នាំសំរើប ២៨​ដបតូច។

ក្រោយបង្ក្រាបបានជនសង្ស័យទាំង២នាក់​នឹងថ្នាំញៀន ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឌាននគរបាលខេត្តកំពង់ចាម នាំយកទៅចាត់ការតាមនិតិវិធី៕