Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋប្រទះឃើញសត្វខ្លាដើរឆ្លងកាត់ផ្លូវជាតិលេខ៤

ព្រះសីហនុ៖​ យោងតាមសេចក្ដីរាយការណ៍​របស់ប្រជាពលរដ្ឋបានឲ្យដឹងថា​នៅ​ម៉ោង​១១​និង៣៨នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ ខណៈដែលគាត់​ធ្វើដំណើរតាមបណ្ដោយផ្លូវ​ជាតិលេខ៤ក៏បាន​ប្រទះឃើញសត្វខ្លា​ ០១ក្បាលបានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្តព្រុំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-​ ប្រជាពលរដ្ឋបានបញ្ជាក់ថា​សត្វខ្លាបាន​ដើរ​ ឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះ ទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ ៕