បើករថយន្តទំនើបលឿនមិនប្រយត្ន័បុករះម៉ូតូនិងកង់បីឥណ្ឌារួមទាំងបង្គោលភ្លើងរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖នារីវ័យក្មេងម្នាក់ បេីករថយន្តMazda ក្នុងល្បឿនលឿន ខណះដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង បោកផ្ទប់កង់បីឥណ្ឌា បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល ហេីយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមទៀត ។
–គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែកក្កដា ២០១៩នៅចំណុចមុខក្រុមហ៊ុនលក់រថយន្ត Mercedez ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនកេីតហេតុ គេបានឃេីញយុវជនម្នាក់ បេីកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម(Honda Dream) ពណ៍ខ្មៅធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជេីង ល្បឿនលឿនល្មម លុះមកដល់ចំណុចកេីតហេតុ បានបន្ថយល្បឿន ខណៈមានកង់បីឥណ្ឌាមួយគ្រឿង បម្រុងបេីកឆ្លងផ្លូវពីកេីតទៅលិច ស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាកMazda CX-5 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AD-7243 បេីកបរដោយនារីវ័យក្មេងម្នាក់ ធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រ ស្របទិសគ្នាជាមួយម៉ូតូរងគ្រោះក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ធ្លាក់ម្ចាស់ម៉ូតូអូសបោកនឹងថ្នល់ របួសធ្ងន់ ចំណែកឯម៉ូតូខ្ទាតបោកផ្ទប់កង់បីឥណ្ឌាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1HU-7016 បណ្ដាលឲ្យរងការខូចខាតទាំងពីរគ្រឿង ហេីយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទប់ជាប់បង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់បង្គោលភ្លេីងមួយដេីម ទៅមុខលែងរួច ។
ក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានឃាត់ខ្លួននារីវ័យក្មេងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចជំនាញ និងបានវាស់វែង ស្ទូចយករថយន្តបង្ក រួមទាំងម៉ូតូនិងកង់បីឥណ្ឌាយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕