តៃកុង ស្ទើភ្លើង បើករថយន្តដឹកកម្មកររោងចក្រក្រឡាប់ស្លាប់២នាក់និង៣០នាក់ទៀតរបួសធ្ងន់ស្រាល
ស្វាយរៀង៖រថយន្ត កូរ៉េ ដឹកកម្មកររោងចក្រតៃកុង ស្ទើភ្លើងបើក វ៉ាជែងមិនប្រុងប្រយត្ន័ក្រឡាប បណ្ដាលឲ្យ កម្មករប្រុសស្រី២នាក់បានស្លាប់បាត់បង់ជីវិត និង៣០នាក់ទៀតរងរបួសធ្ងន់ស្រាល៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩ នៅចំណុច ភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង២នាក់មានឈ្មោះ ៖ ១- រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងចក្រ យូលី
ទី២- គង់ ចន្ធី ភេទប្រុស បម្រើការងារនៅរោងចក្រ យូលី។
-សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯទីរួមខេត្តស្វាយរៀង។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា កម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ដោយតៃកុង ដែលបើក ទើបតែចេះ ហើយបើកលើកដំបូងនៅស្ទើ ហើយបានបើក វ៉ាជែង ម៉ូតូនៅពីមុខ ក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័បណ្ដាលឲ្យក្រឡាប់តែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការស្រុកស្វាយទាប រងចាំដោយស្រាយពេលក្រោយ។ ចំណែកសពជនងគ្រោះទាំង២នាក់សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕