Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដើម្បីចុះសិក្សាស្វែងយល់ពីការប្រមូលថវិកាជាតិ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំជាមួយគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដើម្បីចុះសិក្សាស្វែងយល់ពីការប្រមូលថវិកាជាតិ ដឹកនាំដោយឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២នៃរដ្ឋសភា និងឯកឧត្តម ឡូយ សុផាត អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា និងគណៈប្រតិភូអមដំណើររួមមានឯកឧត្តម ចាយ បូរិន លេខាធិការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ ដោយមានការចូលរួមពីឯកឧត្តម សួន សិទ្ធី អគ្គសវនកររងនៃអជ្ញាធរសវនកម្មជាតិ ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជាច្រើនរូបទៀត។

ជំនួបពិភាក្សានេះផ្តោតសំខាន់ទៅលើការសិក្សាស្វែងយល់ពីការប្រមូលថវិកាជាតិ វឌ្ឍនភាពការងារនានា ដែលពាក់ព័ន្ធនឹងចរន្តសេដ្ឋកិច្ចហិរញ្ញវត្ថុ សក្កដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន។