Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាតកចិត្តតិរច្ឆានសម្លាប់ម្ដាយបង្កើតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិន៖ កូនប្រុសចិត្តតិរច្ឆានខឹងម្ដាយស្ដីបន្ទោសតិចតួចយក ពូថៅកាប់ម្ដាយបង្កើតបែកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ចំណែកប្អូនបង្កើតប្រុសស្រី២ នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់និងឃោកឃៅនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលស្លាប់ម្ដាយខ្លួនឯង មានឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិឃុំកើត ហេតុ។ ដោយឡែកជនរងគ្រោះទី១៖ មានឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ៥៥ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ) ទី២៖ មានឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ និងទី៣៖ មានឈ្មោះ ធុង សារី ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំង២ប្អូន បង្កើតរបស់ជនសង្ស័យរស់ភូមិឃុំកើតហេតុជាមួយគ្នា រងរបួសធ្ងន់ ។
សមត្ថកិច្ចបានបន្តទៀតថា មុនថ្ងៃកើតហេតុចំនួនបីថ្ងៃជន សង្ស័យបានឈ្លោះគ្នាជាមួយម្ដាយលុះដល់ថ្ងៃកើតហេតុជនសង្ស័យនៅមានចិត្តគំនួននិងម្ដាយក៏បានបង្កអំពើហឹង្សាយកពូថៅ ដែកឆាប កាប់និងចាក់ទៅលើម្ដាយបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមចំណែកប្អូនបង្កើតប្រុស ស្រី២នាក់ទៀតរងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុភ្លាមៗប្រជា ពលរដ្ឋដែលនៅក្បែខាងបាននាំគ្នាចាប់ជនសង្ស័យចងនិង បានរាយការណ៍ឲ្យសមត្ថកិច្ចចុះមកនាំខ្លួនយកទៅធ្វើការ សាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ ហេតុនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕