ប្រហើនមែន!ហ្គេមបាញ់ត្រីយីហោ LY114 បើកមិនខ្លាចសមត្ថកិច្ចសោះ
ភ្នំពេញ ៖ ទីតាំង ល្បែង សុីសង ខុសច្បាប់ ហ្គេមបាញ់ត្រីក្រោមដីកំពង់ទទួលក្រុមក្មេងៗ ទំនើងញៀនល្បែងបានយ៉ាងរលូន មិនខ្លាចញញើត និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ ។
យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពល បានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយនេះនៅតាមបណ្ដោយផ្លូវរថភ្លើង-ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
-ពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែ ពពាក់ពពួនគ្មាចេញចូលលេងទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ មិនតែប៉ុណ្ណោះ ពួកគាត់បានលើកឡើងថាទីតាំងមួយនេះ សង្យ័យតែមានការប្រើប្រាស់និងចែកចាយគ្រឿងញៀនផង ។
ដូច្នេះហើយទើបប្រជាពលរដ្ឋសូមសំណូមពរដល់លោក ជា ពិសី អភិបាល ខណ្ឌឫស្សីកែវ និងលោក គល់ យី អធិការ ខណ្ឌ សូមចុះពិនិត្យទីតាំងនេះផងព្រោះល្បែងសុីសងទាំង នេះ ដែលបង្កើតឲ្យមានបទល្មើសចោរឆក់ ចោរលួច និង ប្លន់ ជាដើម ៕