Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯង​ស្លាប់

ភ្នំពេញ ៖​ សាកសពបុរសម្នាក់ត្រូវបានប្រជា​ពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី៣ខែ សីហាឆ្នាំ ២០១៩​ នៅចំណុចបឹងខាងត្បូងស្ថានីយ៍ទូរទស្សន៍​ PNN​ ភូមិបាក់ខែងសង្កាត់ព្រែក​លៀបខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ​ ឯម ទូច​ ភេទប្រុសអាយុ៤១ឆ្នាំមុខរបរកម្មករលើកឈើមានទីលំនៅភូមិខ្ទរសង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ។

បើតាមក្រុមគ្រួសារបានអោយដឹងថា​ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៩វេលាម៉ោង៣​រសៀល​ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះដោយប្រាប់ក្រុមគ្រួសារទៅរោងឈើដែល​នៅជិតម្តុំព្រែកតាមាក់ហើយក៏បានជិះម៉ូតូចេញទៅបាត់​ លុះវេលាម៉ោង០១​រសៀល​ថ្ងៃទី៣ខែឆ្នាំដដែលទើបក្រុមគ្រួសារដឹងដំណឹងពីសមត្ថកិច្ចរួចក៏នាំគ្នាមកមើលឃើញសាក​សពឈ្មោះ​ ឯម​ ទូច​ ពិតប្រាកដមែន។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ​ ខណៈប្រជាពលរដ្ឋបានទៅដក​ព្រលឹតបេះត្រកួនក៏បានប្រទះឃើញសាក​សពខាងលើដេកស្លាប់ដោយមានពិលកែវ​ឆ្លុះពាក់ជាប់ក្បាលនិងស្ពាយជាប់ជាមួយឧបករណ៍ឆក់ត្រីនិងត្រីមួយចំនួននៅក្នុងទ្រុងក៏​បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ។

ក្រោយសមត្ថកិច្ចចុះទៅពិនិត្យសពកន្លែងកើតហេតុក៏បានបញ្ជក់ថាសពបុរសខាងលើ​ពិតជាស្លាប់ដោយសារឆក់ត្រី​ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។​ បន្ទាប់មកសមត្ថកិច្ច្ចបានប្រគល់សពឲ្យក្រុមគ្រួសារដឹកយក​ទៅធ្វើបុណ្យតាមប្រពៃណី៕