Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោក​ មិនខ្វល់និងបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង

ភ្នំពេញ៖ បើទោះបីជាមាន​បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់​ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ​អភិបាល​ រាជធានីភ្នំពេញ​ បានដាក់ឲ្យអាជ្ញាធរ​មានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទ​ នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ទីតាំងបង្កប់ល្បែងសុីសង​ នៅក្នុងខណ្ឌ​ ទួលគោក​នៅតែកើត​មាន​ជាច្រើនកន្លែងដោយ​នៅមិនទាន់​ ឃើញអាជ្ញាធរ​ មាន​ សមត្ថកិច្ច​ ខណ្ឌ​អនុវត្ត​ តាមបទបញ្ជាបាន​នៅឡើយទេ។

ជាក់ស្ដែង​ ទីតាំង​ បើក​ អុីនធឺណេត​ បង្កប់ល្បែងសុីសង​ ខុសច្បាប់​ គ្រប់ប្រភេទ​ មួយ​កន្លែង​នៅ​តាមបណ្ដោយ​ផ្លូវលេខ(១៨២)​ជាប់​និងស្តុបសំណង់​(​ ១២​ )​ក្នុងសង្កាត់​ទឹកល្អក់២​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ កំពុងតែបើក​ដំណើរការ​យ៉ាងរលូន​ ដោយមិនរំខាងដល់​ អាជ្ញាធរមានសមត្ថកិច្ច​ មូលដ្ឋានឡើយ​ ។

យោងតាមប្រភពពីប្រជាពលរដ្ឋ​ បានអោយដឹងថា​ ទីតាំងបនល្បែងមួយនេះ​ តែងតែមាន​ក្រុមក្មេងទំនើង​ និងក្រុមអ្នកញៀនល្បែងចេញចូល​ពពាក់ពពួន​បង្កភាពអសន្តិសុខ​ក្នុង​សង្គម​ដូច្នេះហើយប្រជាពលរដ្ឋ​ សូមសំណូម​ ពរដល់លោក​ ឯក​ ឃុន​ ដឿន​ អភិ​បាល​ ខណ្ឌ​និង​លោក​ សុខ​ ហេង​ អធិការ​ ខណ្ឌ​សូមមេត្តា​ពិនិត្យមើលទីតាំង​ បនល្បែងមួយនេះផងព្រោះល្បែងសុីសង​ ទាំងនេះ​ដែល​ បង្កើតឲ្យមាន​បទ​ល្មើស​ ចោរ​លួច​ ចោរឆក់​ ចោរប្លន់ ជា​ដើម​ ។ ល។

-សូមរំលឹកថា កន្លងទៅថ្មីៗ​នេះ​កាលពីថ្ងៃទី​២០ខែមិថុនា ឆ្នាំ២០១៩​ ឯកឧត្ដម អភិបាលនៃគណៈអភិបាល​ ​រាជធានី ភ្នំពេញ​ បានដាក់បទ​បញ្ជាដល់​ អាជ្ញាធរ​មូល​ដ្ឋាន​ទាំងអស់ត្រូវតែ​ដោះ​ស្រាយបញ្ហាល្បែង​ស៊ីសងខុសច្បាប់​ឱ្យខានតែបានដោយមិនមានការលើកឡែង​ឲ្យ​បានឡើយដើម្បីធានា​សន្តិសុខ​ សណ្តា​ប់​ធ្នាប់​ នៅក្នុងសង្គម ជួន​ប្រជាពលរដ្ឋ​ ។

ពលរដ្ឋបានលើកឡើងនិងរិះគន់ថា​ បើក​ទោះ​ ជាមាន​បទបញ្ជា​របស់​ ​ឯកឧត្ដម ឃួង​ ស្រេង​អភិបាល​ រាជធានីភ្នំពេញ​ យ៉ាងណា​ក៏ដោយក៏​ អាជ្ញាធរ​មានសមត្ថកិច្ច​ខណ្ឌទួលគោក​ មិនអើពើខ្វាយ​ខ្វល់​ អនុវត្ថតាមបទបញ្ជា​ បង្ក្រាបបនល្បែងទាំងនោះឡើយ​ ផ្គើននិងចំណាត់​ការ​ របស់ថ្នាក់លើក​ ហាក់បីដូចជាវិធានការនិង​បទបញ្ជា​របស់ ឯកឧត្ដម ឃួង​ ស្រេង​ គ្មានប្រសិទ្ធិភាព​ ៕