Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចុះបង្ក្រាប​ទីតាំង​អ៉ិន​ធើ​ណេ​ត​ ​(២៤ម៉ោង) យីហោ NET-365​ បង្កប់​ល្បែងស៊ីសង​​មួយ​​ ក្នុងចំណោម​ទីតាំង​ជាច្រើនទៀត​ ក្នុងខណ្ឌទួលគោក!

ភ្នំពេញ ៖ ទីតាំង​បើក Internet យីហោ Net 365 ​បង្កប់​ល្បែងភ្នាល់​ចាក់បាល់​តាម​អន​ឡាញ​ ជ្រកក្រោមស្លាក​ អ៊ីនធឺណិត​២៤ម៉ោង​ ដែលមានទីតាំងជាច្រេីន​ នៅតាមបណ្ដាលខណ្ឌមួយចំនួន​ក្នុងរាជធានីភ្នំពេញ​ ជាក់ស្តែង​ទីតាំងអ៊ិនធេីណេតបង្កប់ល្បែងស៊ីសង​ខុសច្បាប់​ យីហោ​ 365​ នៅក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​គណៈ​បញ្ជា​ឯកភាព​ខណ្ឌទួលគោក​ចុះបង្ក្រាប ។​

​ប្រតិបត្តិការ​ខាងលើបានធ្វើ​ឡើង​នៅពីវេលា​ ម៉ោង​០៣និង០០​នាទីរសៀលថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯក​ភាព​​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក បុត្រ សុភា នាយករង​រដ្ឋបាល ក្រោម​ការ​បញ្ជារ​ចង្អុលបង្ហាញ​ពី​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក សហការជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌទួលគោក បាន​ដឹកនាំ​ចុះ​ត្រួត​ពិ​ត្យ​ទីតាំង​បើកInternet យីហោ365ដែល មាន​ ទីតាំង​ផ្ទះ​លេខ​២៦១ ផ្លូវ​លេខ​២៤៥ ក្រុមទី​៩ ភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

​ពេល​ចុះមក​ដល់ទី​តាំង​ក្រុម​ប្រតិបត្តិការ បាន​ត្រួតពិនិត្យ​មើលឃើញ​មាន​កុំព្យូទ័រ​ទាំងអស់​បើក​ដំណើរការ មាន​បើក​អន​ឡាញ​បាល់ (​ភ្នាល់​ចាក់បាល់​ស៊ីសង​តាម​អន​ឡាញ​) ។

តាមសម្តី​បុគ្គលិក​ណេ​ត​ខាងលើ៤នាក់ បាន​បញ្ជាក់ថា ទីតាំង​នេះ​ពិតជា​មានការ​ភ្នាល់​ចាក់បាល់​តាម​អន​ឡាញ​ពិតប្រាកដ​មែន ទើប​កម្លាំង​បង្ក្រាប​ជាក់ស្តែង​តែម្តង ។​

​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​​បាន​ចាប់យក​វត្ថុតាង​រួមមាន ៖១-​ម៉ូនីទ័រ​ចំនួន​២០​គ្រឿង​, ២-CPU ចំនួន​១២​គ្រឿង​, ៣-​ម៉ៅ​ចំនួន​១៨​គ្រឿង ឃី​ប៊​ត ចំនួន​១៣ , ៤-​ធុង​ឆ្នោត​ផ្សងសំណាង​០១, ៥-​ឯកសា​របុង​ភ្នាល់​បាល់​មួយចំនួន ។​

​ដោយ​ចាប់យក​វត្ថុតាង​ខាងលើ យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក ។ ដោយឡែក​ទីតាំង​បើក​ល្បែងស៊ីសងខុសច្បាប់នេះ​ ក្រុម​ប្រតិបត្តិ​ការសម្រេច ឃ្លុំបេរ​ផ្ទះ​បិទ​អាជីវកម្ម ជា​បណ្ដោះអាសន្ន តែ​មិនមាន​ការឃាត់ខ្លួន​មនុស្ស​ទេ ។​

​បច្ចុប្បន្នសម្ភារៈ​វត្ថុតាង​ពាក់ព័ន្ធ​ល្បែង​ខាង​លើ បានចាប់ដកហូត យកទៅ​សាលាខណ្ឌ​ទួលគោក ​រក្សាទុកដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕