Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងបង្កប់ល្បែងភ្នាល់បាលឃាត់ខ្លួនមនុស្ស៤នាក់

ភ្នំពេញ៖​ ទីតាំងភ្នាល់បាលជ្រកក្រោមស្លាក​ណេត​ កាំកូទី២នៅខាងជើងអតីតរង្វង់មូលកាំកូ ត្រូវបានគណះបញ្ជាការឯកភាព ខណ្ឌ ឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួន បុគ្គលិក និងអ្នកលេង បាន៤នាក់ ព្រមទាំងដកហូតទូរដែក១គ្រឿង-កុំព្យូទ័រ២០គ្រឿង-CPU​១៨​គ្រឿង-ទូរទស្សន៍៦គ្រឿង-ទូរទឹកកក១​គ្រឿង, ម៉ាស៊ីន ព្រីន៣គ្រឿង, ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់១គ្រឿង ,កង្ហា៥គ្រឿងតារាងភ្នាល់បាលជាច្រើន និងប្រាក់ចំនួន៣៩១​ដុល្លារ​និង២ ៣៧៨ ៥០០រៀល។
-ការចុះបង្រ្កាបល្បែងស៊ីសងនោះ ធ្វើឡើង នៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩នៅចំណុច ផ្ទះបើកសេវាកម្ម​ ណេតលេខ៨២Jផ្លូវបុរីអង្គរភ្នំពេញ​ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ក្រោមការដឹកនាំដោយ លោកលីន ញ៉ក់អភិបាលរងខណ្ឌ​ និងមានការចូលរួមការចូលរួមពីលោកតំណាងព្រះរាជ្ញារងផងដែរ។

តាមសមត្ថកិច្ចអោយ ដឹងថា ទីតាំង បើក​ល្បែងស៊ីសងនេះបានដំណើរការជាយូរមក​ហើយ ជ្រកក្រោម ច្បាប់អាជីវកម្មសេវាអ៊ិនធើណេតវិស័យព័ត៌មាន(កាកូទី២ណេត)​ដែលមានម្ចាស់ឈ្មោះ​ ប៊ូ វុត្ថា ភេទប្រុសអាយុ ៣៨ឆ្នាំទីលំនៅផ្ទះលេខA១៩៨ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ច បានអោយដឹងថា តាមច្បាប់អនុញ្ញា បើកណេតសេវាកម្សាន្តតុក្តតាតែ​ម្ចាស់ បានបើកល្បែងស៊ីសងភ្នាល់បាល ដែលផ្ទុយពីច្បាប់អនុញ្ញាត។
-លោកលីន ញ៉ក់អភិបាលរងខណ្ឌឬស្សីកែវ បានអោយដឹងថា ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋពីទីតាំងល្បែង​ស៊ី​សង ភ្នាល់បាល និងមានការណែនាំ ពីលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោក​ ក៍​បាន​ដឹកនាំ កម្លាំងចុះមកបង្រ្កាបតែម្តង។នៅក្នុងប្រតិបត្តិការ គណះកម្មាការបានឃាត់ខ្លួន បុគ្គលិក ស្រី៣នាក់ និងអ្នកលេងប្រុសម្នាក់ ប្រគល់ទៅនគរបាលដើម្បីចាត់ការតាម​ច្បាប់ព្រមទាំងដកហូត សម្ភារះ ដែលជាមធ្យោបាយបើកល្បែងស៊ីសង មួយចំនួន ទៀត។ដោយឡែក ទីតាំង ត្រូវបានគណៈកម្មការបិទជាបណ្តោះអាសន្ន៕