Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យ​៥​នាក់ករណីឆបោក​

កំពង់ស្ពឺ៖​ កម្លាំង​កងរាជអាវុធហត្ថ​ ស្រុកឧដុង្គ​ សំរោងទង​ និងកម្លាំង​នៃមន្ទីរយុត្តិធម៏ ដឹកនាំដោយលោក​ វរសេនីយ៏ទោ ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៏ ដោយមានការសម្រប​សម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការឃាត់​ខ្លួន ជនសង្ស័យប្រុសស្រីចំនួន០៥នាក់កាលពីថ្ងៃទី០៤ខែ​សីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ភូមិអំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

-សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែល​ឃាត់ខ្លួនរួមមាន៖​ ទី១ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានទីលំភូមិជេីងស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ / ទី២ឈ្មោះ តន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទី លំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល/ទី៣ឈ្មោះ ភោគ សានិនភេទ​ប្រុសអាយុ៥៩ឆ្នាំមុខរបរមិនពិតប្រាកដ​មានទីលំនៅភូមិកំបូល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ/ទី៤ឈ្មោះ ច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំ នៅភូមិភ្នំពេញថ្មី សង្កាត់គោកឃ្លាងខណ្ឌ សែនសុខ រាជធានីភ្នំពេញ/ទី៥ឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងជេីងស្រុកសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានី ភ្នំពេញ ។
-សមត្ថកិច្ចបន្តថា​ ជនសង្ស័យ​ដែលកម្លាំង​សមត្ថកិច្ច​ ធ្វើការឃាត់ខ្លួន​ ពាក់ពន្ធ័និងករណី​បន្លំយកដីអ្នកដទៃទៅលក់ត្រូវម្ចាស់ដីប្ដឹងឲ្យ​សមត្ថកិច្ចចាប់ខ្លួនជាក់ស្ដែងពេលកំពុង​ ប្រគល់​ប្រាក់កក់​ ។
–សមត្ថកិច្ចបន្តទៀតថា​ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ៖ ១–ប្រាក់ដុល្លា ចំនួន០៥ម៉ឺនដុល្លា
២–អត្តសញ្ញាណបណ្ណ័០៤សន្លឹក
៣–កិច្ចសន្យាកក់ប្រាក់០១សន្លឹក
៤–លិខិតប្រគល់ទទួលប្រាក់១សន្លឹក+លិខិត​ក្រុមហ៊ុន សុខ​ រដ្ឋា ខេមបូឌារប្រជីធី អុិន​វេស​មុិន​ ឯ.ក ០១សន្លឹក
៥–ឯកសារដី០១ច្បាប់ =០៦សន្លឹកទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិ​ប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៦-រថយន្ត១​គ្រឿង ម៉ាកហាយឡិនឌឺពណ៏ស សេរី២០០១ ស្លាកលេខ ភ្នំពេញ.2Z.2321
៧–ទូរស័ព្ទ ដៃ០៨គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៥នាក់រួមវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថ​ខេត្តកំពង់ស្ពឺដេីម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី​ ៕