រន្ធត់ណាស់! ពេលឃើញកូនគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ម្តាយសន្លប់ស្តូកស្តឹង
ភ្នំពេញ៖ អាសូរស្ត្រីម្នាក់សន្លប់ស្តូកស្ដឹងត្រូវបានក្រុមរថយន្តសាមុយលើកដឹងយកទៅពេទ្យ ខណៈដែលរូបគាត់ឃើញកូនប្រុសគ្រោះថ្នាក់ចរាចរណ៍ស្លាប់
-ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ កែងនិងផ្លីវ១៩៨២ខាងត្បូងវត្តសំរោងអណ្តែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ១៩៨២ មិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវិវ៉ាពណ៌ខ្មៅគ្មានស្លាកលេខជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងក៏បុកចំកណ្តាលម៉ូតូបណ្តាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌នៅនិងកន្លែង ហើយរថយន្តបង្កមិនបានឈប់នោះទេ ដោយបើកគេចបាត់ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានមកដល់ឃើញទូរសព្ទ័ជនរងគ្រោះក៏យកខលទៅសាច់ញាត្តិភ្លាមៗនោះបងប្រុសនិងម្តាយជនរងគ្រោះបាន មកដល់ឃើញកូនស្លាប់ក៏សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុុ ត្រូវបានក្រុមរថយន្តសង្គ្រោះដឹកយកទៅពេទ្យ ។
-ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ពេទ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកញ្ខក់ ឆ្លៀតពេលធ្វើការសីវិីសហតាមហាងពេលយប់ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាំក្រុមគ្រួសារយកឯកសារមកប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕