Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ព្រោះតែភ្លើងប្រចណ្ឌមន្ត្រីយោធាម្នាក់ដកកាំ​ភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់រងរបួសធ្ងន់

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់សង្ស័យកើត​ ភ្លើងប្រចណ្ឌ​ ដកកាំភ្លើងបាញ់​ ប្រពន្ធ​ ជាច្រើនគ្រាប់​​បណ្តាលឲ្យរងរបួសធ្ងន់​ ភ្លាមៗត្រូវបាន​កម្លាំងសមត្ថកិច្ច​ ចាប់ខ្លួនយកទៅសួរនាំ
-ហេតុការណ៍បាញ់ប្រហា ដ៏សាហាវនេះ​បង្ក​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១និង៣០​នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៩​ ​នៅចំនុចអាហាដ្ឋាន(យីហោ ទីរ៉ានី)តាមបណ្ដោយផ្លូវ​រថភ្លើងកែងនិងផ្លូវ ភ្នំពេញហាណូយ ភូមិចុងខ្សាច់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹ​ង​ថា​ មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់អង្គុយផឹកសុី​ ស្រាប់តែមួយសន្ទុះ​ មិនថាមានរឿងអ្វីទេប្រពន្ធបានដើរចេញមកក្រៅ​ ភ្លាមៗនោះបុរសជាប្តីបានដកកាំភ្លើងបាញ់ស្រោចជា​ច្រើនគ្រាប់ទៅលើប្រពន្ធ​រងរបួសធ្ងន់​រួចបាន​ព្យាយាមបើករថយន្ត​ រត់បំណងគេចខ្លួន​ ត្រូវ​ កម្លាំងសមត្ថកិច្ច​ ខណ្ឌសែន​សុខ​ ដេញតាមរហូតមកដល់​ ចំណុចមុខបូរីហ្គ្រេនភ្នំពេញផ្លូវហាណូយ​ សង្កាត់ឃ្មួញទើបចាប់បាន​ ។

-សមត្ថកិច្ចបានឲ្យដឹងថា​ ប្តីប្រពន្ធ២នាក់បាន​រៀបការជាមួយគ្នារយះពេល៥ឆ្នាំមកហើយនិងមានកូនពីរនាក់ក្នុងបន្ទុកដោយអ្នក​ទាំងពីររស់នៅឯខេត្តបន្ទាយមានជ័យ​ ដោយប្តីធ្វើជា​ទាហានក្រោយមកប្រពន្ធបានមករស់នៅភ្នំពេញ​ ប្រកបមុខរបរ​ ​លក់ខោអាចំណែកប្តី រស់នៅឯខេត្ត រយះពេល១ខែទើប​ មកជួបប្រពន្ធម្តង។​ ប្រភពបន្តថា​ នៅថ្ងៃកើតហេតុជនដៃដល់ជាប្តីបានបើករថយន្តហាយលែនឌ័រ​ពណ៌ស​ ​ពាក់ស្លាកលេខ​ បន្ទាយ​មាន​ជ័យ​2A-6753​ មកជួបប្រពន្ធនៅភ្នំពេញ ហើយខលហៅប្រពន្ធមកផឹកសុី​នៅហាងកើតហេតុ​តែប្រពន្ធបានឆ្លើយថា​ ម្ដងនៅនេះម្ដងថានៅ​នោះ​ លុះមកជួប​គ្នា​អង្គុយផឹក​មួយសន្ទុះប្រពន្ធបានដើរចេញក្រៅ​ ធ្វើអោយប្ដី​ កើត​ភ្លើងប្រចណ្ឌ​ ក៏បានដកកាំភ្លើងខ្លីម៉ាកK59បាញ់ប្រហាចំនួន៨គ្រាប់ទៅលើប្រពន្ធ ត្រូវចំនួន​៥គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់​ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះ​បន្ទាន់ដឹកយកទៅ​សង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ។

បច្ចុប្បន្នជនដៃដល់ជាប្តីសមត្ថកិច្ច​ កំពុងធ្វើ​ការ​សាកសួរ​នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត​ ៕