ចិន ទៀតហើយ !! ស្រវឹងស្រាបើករថយន្តបែកកង់ ឈប់ដេក កណ្តាលផ្លូវ រួចខឹងគេសុីផ្លេថយរថយន្តបុក
ភ្នំពេញ៖ បុរសជនជាតិចិន ម្នាក់ស្រវឹងស្រា ជោគជាំង បើក រថយន្ត មួយគ្រឿងបែកកង់កណ្តាលផ្លូវ ឈប់ដេក ខណៈផ្លូវកំពុងស្ទះ លុះខឹងគេបើកមកពីក្រោយសុីផ្លេដាក់ ថយរថយន្តបុករះកង់បីឥណ្ឌា ម៉ូតូនិងរថយន្តមួុយគ្រឿងរងការខូចខាត
-ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខផ្សារ ស្ទឹងមានជ័យ(ចាស់) តាមបណ្តោយផ្លីវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតគេឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AM-7206បើកដោយ បុរសជនជាតិ ចិន ស្រវឹងស្រាជោគជាំង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបែកកង់មុខ ខាងឆ្វេង ចំកណ្ដាលផ្លូវ រួចដេកធ្វើប្រងើយ ខណៈផ្លូវកំពុងស្ទះ ពេលនោះអ្នកធ្វើដំណើរតាមដងផ្លូវបានសុីផ្លេដាក់ ស្រាប់តែខឹងគេ ថយ រថយន្តបុក រះកង់បីឥណ្ឌា ម៉ូតូនិងរថយន្តព្រួសមួុយគ្រឿងទៀតបណ្ដាលឲ្យខូចខាត។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាសវែងយកទៅរក្សាទុកក្រុងរងចាំដោះស្រាយតាមច្បាប់៕