ណេតបង្កប់ល្បែងសុីសង២ទីតាំងនៅខណ្ឌដង្កោបើកដំណើរការមិនខ្លាចអាជ្ញាធរ
ភ្នំពេញ៖ ទីតាំង អុីនធឺណេត បង្កប់ល្បែងសុីសងជ្រក់ក្រោមស្លាកយីហោ(ALLDAY Net)24hចំនួន២ទីតាំង នៅក្នុងខណ្ឌដង្កោ។
-ទី១នៅលើផ្លូវ៣៧១ក្បែរការ៉ាស់សាំងតេលា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
-ទី២ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ហើយទីតាំងទាំង២នេះកំពុងបើកទទួលស្វាគមន៍ភ្ញៀវយ៉ាងសុខសាន្ដខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។
ទោះបីបទបញ្ជារបស់លោកស្នងការនគរបាល រាជធានីភ្នំពេញប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅល្បែងស៊ីសងទាំង១៤ខណ្ឌហាក់សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចនៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយចំពោះទីតាំងអុីនធឺណេតខាងលើនេះ។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។
ពលរដ្ឋរងចាំមើលតើ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ ហ៊ានបង្ក្រាបទីតាំងអុីធឺណេតទាំងនោះដែរទេ ?
ប្រភពដដែលបន្តថាតើឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជាពលរដ្ឋ៕