លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោបាន ឲ្យដឹងថា ទីតាំងអុីនធើណេត មានច្បាប់!!តែពលរដ្ឋថា ច្បាប់បើកអុីនធើណេត មានប៉ុន្តែច្បាប់មិនអនុញ្ញាតិឲ្យលេងល្បែងសុីសងនោះទេ
ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មាន មួយចំនួនបានចុះផ្សាយ ពីទីតាំង អុីនធឺណេត យីហោ(ALLDAY Net)24h ចំនួន២ទីតាំង ថាមានបង្កប់ល្បែងសុីសង មកនៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ នេះលោក នុត ពុធដារ៉ាអភិបាល ខណ្ឌដង្កោ បានអោយលោក ប៊ុន ណារុំ អភិបាលរងខណ្ឌ ដឹកនាំក្រុមកាងាររបស់រដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មអុីនធើរណេត នៅក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ចំនួន៣ទីតាំងគឺ ៖ ១ផ្ទះលេខ២៤៨ ផ្លវលេខ៥ មានលិខិតអនុញ្ញាត ចេញពីមន្ទីរពត៌មានរាជធានីភ្នំពេញ
ទី២.ផ្ទះលេខ១៦៥ ផ្លូវលេខ ៧ មានលិខិតអនុញ្ញាតិ ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា
ទី៣.ផ្ទះលេខ១៣៥ ផ្លូវលេខ ៧ មានលិខិតអនុញ្ញាត ចេញមន្ទីរពត៌មានរាជធានីភ្នំពេញ ។ និងបានធ្វើកិច្ចសន្យា ដោយកុំមានការលេងល្បែងសុីសងគ្រប់ប្រភេទនិងការប្រើប្រាស់ជួញដូរគ្រឿងញៀន។ ចំណែកទីតាំងនៅផ្លូវ៣៧១ ពលរដ្នថាទាន់ចុះទៅពិនិត្យនោះទេ។
តែទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតែមានការងឿងឆ្ងល់ និងបានលើកឡើងថា លិខិតអនុញ្ញាតិ អោយបើកអាជីវកម្ម អុីនធើណេតវិស័យព័ត៌មានដែលចេញដោយមន្ទីរព័ត៌មាន រាជធានីភ្នំពេញ តែមិនបានអនុញ្ញាតិឲ្យបង្កប់ល្បែងសុីសងភ្នាល់នោះទេ ពលរដ្ឋសង្កេត ឃើញ និងសង្ស័យថា ទីតាំងទាំងនោះគឺ មានល្បែងសុីសងភ្នាល់ តាមអនឡាញ់បន្លំភ្នែកអាជ្ញាធរ។
សូមបញ្ជាក់ថាទីតាំងសេវាInternet ជាច្រើននៅក្នុងរាជធានីភ្នំពេញ កើតមានស្ទើរគ្រប់ខណ្ឌ តែងបង្កប់ល្បែងស៊ីសងតាម Online ខុសច្បាប់ ក្នុងនោះដែរ ក៍មានអាជ្ញាធរខណ្ឌខ្លះបានបង្ក្រាប និងមានអាជ្ញាធរខណ្ឌខ្លះទៀត នៅមិនទាន់មានកាបង្ក្រាបនៅឡើយ ដែលធ្វើអោយមត្តិមហាជនមានការងឿងឆ្ងល់ជាខ្លាំងហេតុអ្វីបានជាមានល្បែងស៊ីសង តាម Online បង្កប់នៅតាម ទីតាំងសេវា Internet ហើយ អាជ្ញាធរខណ្ឌខ្លះមិនបង្ក្រាប់បែបនេះ ????? ៕