ពុទ្ធោសាហាវណាស់! ជនសង្ស័យមួយក្រុម ដេញវៃបុរសម្នាក់សម្លាប់គួរសង្វេក
ភ្នំពេញ៖ ពិតជាសាហាវមែនក្រុមជនសង្ស័យ ជាច្រើននាក់ជិះម៉ូតូ៤គ្រឿងដេញវាយ បុរសម្នាក់ បែកក្បាលផុងលលាដ៍ស្លាប់នៅចិញ្ចើមផ្លូវ យ៉ាងអាណោចអធម៌
ហេតុការណ៍ភ្ញាក់ផ្អើលដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខវត្ត ភ្នៀត តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការ ភូមិភ្លូផ្អែម ខណ្ឌព្រែកព្នៅ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នោះទេ មានវ័យប្រមាណជា៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោជើងវែងពណ៌ខ្មៅ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ឡើងស៊េរី០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AE-5317 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ទិសដៅពីត្បូងទៅជើងខណៈនោះក៍មានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា៨នាក់ជិះម៉ូតូ៤គឿងមិនចាំស្លាកលេខជិះមកពីក្រោយដេញវាយបណ្តាលឲ្យជនរងគ្រោះជិះម៉ូតភ័យស្លន់ស្លោ លុះមកដល់ចំណុចកើតហេតុរេចង្កូតធ្លាក់ចិញ្ចើមផ្លូវរួចរត់ចេញពីរម៉ូតូយករួចខ្លួនហើយស្រែកឲ្យគេជួយ តែមិនមានអ្នកជួយបន្ទាប់មក ក្រុមជនសង្ស័យ បាននាំគ្នាដេញពីក្រោយហើយយកដុំថ្មវាយទៅលើជនរងគ្រោះបែកក្បាលផុងលលាដ៍ដេកស្លាប់យ៉ាងអាណោចអធម៌ឃ្លាតពីរម៉ូតូប្រហែល៤០ម៉ែត្រ។ ភ្លាមៗក្រុនជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចពិនិត្យមើលនិងបានសន្និដ្ឋានជំហ៊ានដំបូងថាជារកណីវាយសម្លាប់នេះសង្ស័យគុំនំបន្ទាបមកធ្វើការហុំពទ្ធ័កន្លែងកើតហេតុរងចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕