ជាប់ទោសព្រោះបង្កាត់ភ្លើងស្នេហ៍ជាមួយក្មេងស្រី
ភ្នំពេញ៖ បុរសម្នាក់ លួចបង្កាត់ភ្លើងស្នេហ៍ជាមួយក្មេងស្រី អនិតិជន បានរយៈពេល៧ខែខណៈប្រពន្ធមិននៅក្បែមួយរយៈ ពេលបែកធ្លាយរឿង ឪពុក ម្ដាយខាងក្មេងស្រីប្ដឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ នគរបាល ចោមចៅ៣
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យដែលជាប់ចោទជាអ្នកទោសស្នេហា មានឈ្មោះ លី គឹមឆាយ អាយុ២៤ឆ្នាំ មុខរបរ លក់ពោតឆា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្តព្រៃវែង មានប្រពន្ធ និងកូនប្រុសម្នាក់ ។
-ចំណែកក្មេងស្រី អនិតិជន មានឈ្មោះ ម ស ព អាយុ១៥ឆ្នាំ លក់ដូរចាប់ហ៊ួយជាមួយម្តាយ ។
យោងតាមប្រភពបានឲ្យដឹងថា មួយរយៈចុងក្រោយប្រពន្ធរបស់ជនសង្ស័យមិនបាននៅជាមួយប្ដីនោះទេ ដោយជាប់រវល់យកកូនទៅលេងម្តាយឯក្រុងព្រះសីហនុ ជាច្រើនខែមកហើយ ទុកឲ្យប្តីនៅផ្ទះជួលម្នាក់ឯង និងប្រកបរបរ លក់ពោតឆារ ។
ប្រភពបានបន្តថា ខណៈពេលប្រពន្ធមិននៅបុរសជាជនសង្ស័យ តែងតែទៅទិញគ្រឿងផ្សំសម្រាប់ចម្អិនពោតឆាលក់ នៅឯផ្ទះក្មេងស្រីព្រោះក្មេងស្រីជាលក់ចាប់ហួយ លុះពេលផ្សំគ្រឿងយូៗ ស្រាប់តែលួចលាក់ផ្សំស្នេហ៍ ជាមួយជាគ្នារហូតបានរយៈពេល៧ខែស្នេហាល្អូកល្អឺន ឈានដល់ខាងស្រី ព្រមលះបង់ខ្លួនប្រាណ ប្រគល់អោយខាងប្រុសចំនួន២ដងនៅក្នុងផ្ទះសំណាក់ ។
ក្រោយបែកធ្លាយរឿងស្នេហាខុសវ័យ របស់បុរសលក់ពោតឆានិងក្មេងស្រីលក់ចាប់ហួយធ្វើឲ្យឪពុក ម្ដាយ ក្មេងស្រី ខឹងសម្បាយ៉ាងខ្លាំង ក៏បានទៅដាក់ពាក្យបណ្ដឹង សមត្ថកិច្ចឃាត់ខ្លួនអ្នកទោសស្នេហារូបនោះមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលចោមចៅ៣ និងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌពោធិសែនជ័យ ចាត់ការបន្តតាមច្បាប់៕