ចាំមើលខ្លាំងដល់ណា!ទីតាំងណេត បង្កប់ល្បែងភ្នាល់(U88 Cafe)ខាងកើតផ្សារច្បារអំពៅ ក្បែប៉ុស្តិនគរបាល អាជ្ញាធរនិងសមត្ថកិច្ច បង្ក្រាបដែរឬទេ ខណៈដែលសម្ដេច នាយករដ្ឋមន្ត្រីហ៊ុនសែន ចេញសារាចរណែនាំឲ្យបញ្ឈប់ អាជីវកម្ម អុីនធើណេតចាប់ពីថ្ងៃទី១៨ សីហា២០១៩នេះតទៅ
ភ្នំពេញ៖ យោងតាមលិខិត សារាចរណែនាំ របស់ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីការពង្រឹងការគ្រប់គ្រង អាជីវកម្មល្បែងភ្នាល់តាមម៉ាសុីនអេឡិចត្រូនិច តាមរយៈអុីនធើណេតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពនៅក្នុងប្រទេសកម្ពុជា ចុះថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ឈប់ការផ្ដល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាសុីនអេឡិចត្រូនិច តាមរយៈអុីនធើណេតអនឡាញក្នុងនិងក្រៅប្រទេស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខា លើសារាចរណែនាំនេះតទៅ ។
ពលរដ្ឋចាំមើល ទីតាំង ណេត បង្កប់ល្បែងសុីសងភ្នាល់មួយកន្លែងយីហោ(U88Cafe)នៅខាងក្រោយប៉ុស្តិ៍នគរបាល ច្បារអំពៅ២ តាមបណ្ដោយផ្លូវ៣៦១ ខាងកើតផ្សារច្បារអំពៅក្នុងសង្កាត់ ច្បារអំពៅ២ខណ្ឌច្បារអំពៅ កំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែងបានយ៉ាងរលួន មួយនេះតើអាជ្ញាធរមានសមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបដែរឬទេ បើមានសារាចរណែនាំពី សម្ដេច នាករដ្ឋមន្ត្រី នៃកម្ពុជា ហើយនោះ ។
បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងសុីសង ភ្នាល់មួយនេះបើកនៅក្បែប៉ុស្តិន គរបាល ច្បារអំពៅ២ តែងតែមានក្រុមអ្នកញៀនល្បែងចេញចូល បង្កភាពអសន្តិសុខ ក្នុងមូលដ្ឋានតែមិនឃើញអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយ ហាក់ធ្វើមិនឃើញ សង្ស័យតែត្រូវថ្នាំសណ្ដំរបស់ម្ចាស់ បនល្បែងហើយមើលទៅទើបមិនបង្ក្រាប់ ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជាពលរដ្ឋ ៕