Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋថា​ ម្ចាស់សង្វៀនជល់មាន់ក្នុងចំការ​ស្វាយចន្ទី​ ភូមិវាលពង្រែ​ ក្រុងសួង​ ជាមន្ត្រីយោធាឈ្មោះ….

ត្បូងឃ្មុំ៖​ យោងតាមប្រភពច្បាស់ការ​ ​របស់ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ ទីតាំងសង្វៀន​ ជល់មាន់មួយកន្លែងក្នុងចំការស្វាយ​ចន្ទី​ ស្ថិតនៅភូមិវាលពង្រែ​ សង្កាត់វិហាលួង​ ក្រុងសួង​ ខេត្តត្បូងឃ្មុំ​ កំពុងបើក​លេងយ៉ាង​អណាធិបតេយ្យ​ បានយ៉ាងលួន​ដោយ​ មិន​រំខានដល់​អាជ្ញាធរ​ មាន​ សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ ។

ប្រភព​ពី​ពលរដ្ឋបានបន្តថា​ការបើកបន​ល្បែង​សុីសង​ ជល់មាន់​ បានយ៉ាងរលួនដូច្នេះ​ សង្ស័យ​ តែ​ម្ចាស់សង្វៀន​ និង​ លោក​ អធិការ​ក្រុង​ សួង​ ត្រូវ រ៉ូវ​ គ្នាហើយមើលទៅទើបមិន​បង្ក្រាប​ បណ្ដោយ​ឲ្យលេងយ៉ាងអាណាធិបតេយ្យដូចនេះ​ ។​
ប្រភព​ មួយទៀតបានខ្សឹប​ ប្រាប់ថា​ ម្ចាស់សង្វៀន​បើកជល់មាន់មួយនេះ​ គឺជា​មន្ត្រីយោ​ធា​ ថែមទៀតផង​ ។ ប្រភពដដែលបានលើកឡើងថា​ មិន​គួរសោះ​ខ្លួន​ជាយោងធា​ បែជា​យកតួនាទី​មក​ បើកបនល្បែងសុីសងទៅវិញ​ តែ​បើ​ អញ្ចឹងមែននោះ​!តើ​រដ្ឋាភិបាលគួរ​ធ្វើយ៉ាងណា​.​??? ។

គួរំលឹកថា​ កន្លងទៅថ្មីៗនេះគេសង្កេតឃើញ​ថា​ នៅក្នុងខេត្តត្បូងឃ្មុំ​ សំបូរទៅដោយ​ បន​ល្បែង​ ជល់មាន់និងអាប៉ោង​ ជាច្រើនទីតាំង​នេះបើយោងតាមការចេញផ្សាយរបស់សារ​ព័ត៌មាន​ មួយចំនួន​ មិនតែប៉ុណ្ណោះ​ ក្រុមអ្នក​ញៀនល្បែងជល់មាន់និងអាប៉ោង​ ​ក្នុងខេត្តត្បូងឃ្មុំ​ មួយនេះ​ ក៏ធ្លាប់បានប្រើប្រាស់​ អំពើ​ហឹង្សា​ទៅ​លើអ្នកសារព័ត៌មានផងដែរ​ ខណៈ​ដែលក្រុមអ្នកសារព័ត៌មានទៅថត​ ផ្ដិតយក​រូប​ភាពដើម្បីផ្សាយ​ ។

ប្រជាពលរដ្ឋបានសូមណូមពរដល់​ លោកអភិបាល​ខេត្ត​ និង​ លោក​ ស្នងការខេត្ត​ ត្បូង​ឃ្មុំ​ មេត្តា​ មានវិធាការយ៉ាង​ ដើម្បីបង្ក្រាបរាល់បនល្បែង​ សុីសង​ ទាំងអស់នៅក្នុងខេត្ត​ត្បូងឃ្មុំ​ ផងដើម្បីរក្សាសុវត្ថភាព​ ភូមិ​ ឃុំ៩​ចំណុច​ របស់រាជរដ្ឋា​ ជួនប្រជាពលរដ្ឋ​ ។​ ព្រោះ​បញ្ហាចោរកម្ម​លួច​-ឆក់-ប្លន់​ ភាគច្រើន​ កើត​ចេញ​ ពីសកម្ម​ ល្បែងសុីសង​ ៕