Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលនាយកដ្ឋានប្រឆាំងកាជួញ​ដូរ​មនុស្សចុះបង្ក្រាបទីតាំង បារ(យីហោ ប៉ាន់នី បារ)ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់

ភ្នំពេញ​ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទមួយកន្លែង(យីហោ ប៉ាន់នី បារ)​ឃាត់​ខ្លួនមនុស្សប្រុសស្រី១១នាក់ (ក្នុងនោះនារី​បម្រើរភ្ញៀវជាស្រីក្មេង៨នាក់​មេការ​២នាក់​(ស្រី-ប្រុស)និងថៅកែហាង១នាក់។

ប្រត្តិបត្តិការណ៍ធ្វើឡើង កាលពីវេលាម៉ោង​ ៨និង៣០នាទីយប់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩​ នៅ​បារ(យីហោ​ បាន់នី​បារ) ផ្ទះលេខ៩Eo ផ្លូវ​លេខ១០៤ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ ។​ ដែលដឹកនាំ​ទី១/ លោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស។ទី២ /វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរ មនុស្សក្នុងប្រទេស។ទី៣/អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា។ទី៤/អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ។ទី៥/លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង។ទី៦/ លោក ចេង សុផាត ក្រឡាបញ្ជី។ទី៧/លោកស្រី នួន គន្ធា ប្រធានក្រុម៨។ទី៨/លោក ឈូស សុធី ចៅសង្កាត់រងទី២។

បេីតាមមន្ត្រីនគរបាល​ ដែលចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា​ មុនឈានដល់ការចុះបង្ក្រាប គឺ​មានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារ​យីហោ បាន់នី​បារ ) ខាងលេី មានលួចបេីកសេវាកម្មបម្រេីផ្លូវភេទ និងមានបុគ្គលិកជា​អនិតិជន​(អាយុក្រោម១៥ឆ្នាំ)បម្រេីការងារ ។ ទេីបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូរទេីប​នៅថ្ងៃកេីតហេតុ បានសហការជាមួយកម្លាំង​សមត្ថកិច្ចមូលដ្ឋាន​ បេីកការបង្ក្រាបតែម្តង​។

ក្រោយពេលបង្ក្រាប​ ជនប្រុសស្រីទាំង១១​នាក់នារីបម្រើរ៩នាក់និងមេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ​ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង​ ការពារអនិតិជន ដេីម្បីធ្វេីការសាកសួរ​បន្ត៕