Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងត្រូវអគ្គីភយ័ឆាបឆេះគ្មានសល់

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងត្រូវបានអគ្គីភ័យឆាប ឆេះយ៉ាងសន្ឋោសន្ឋៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១និង២០នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ50E1 រួចបានបន្តរាលដាលទៅផ្ទះ២ល្វែងទៀតគឺផ្ទះលេខ46Eoនិងផ្ទះ48Eoនៅផ្លូវ តាមបណ្ដោយផ្លូវ១៣៦ ក្រុម១៧ ភូមិ១២សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញមានផ្សែងហុយចេញពីផ្ទះលេខ50E0 បន្ទាប់មកក៏ លេចចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង ។ ភ្លាមៗ នោះប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ និងបានរាយការបន្តទៅកម្លាំងពន្លត់អគ្គីភ័យចេញរថយន្តមកជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែដោយស្ថានភាពភ្លើងឆេះរាល ដាលលឿនពេកបានឆ្លងដល់ផ្ទះពីរល្វេងជាប់គ្នាបន្តទៀតនិងពិបាក បាញ់ទឹកបញ្ចូលឲ្យរលត់ផងនោះ ក៏បង្កឲ្យខូចខាតផ្ទះចំនួន៣ល្វេងជាប់គ្នាទាំងស្រុងតែម្ដង ។

សូមបញ្ជាក់ថា ផ្ទះដែលអគ្គីភ័យឆាបឆេះរងការខូចខាតទាំង ស្រុងនោះរួមមាន៖ ទី១ ផ្ទះលេខ៥០E1 ម្ចាស់ផ្ទះឈ្មោះ ដួង ម៉េង ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរ លក់អង្ករ ស្រុកកំណើត ស្រុកទ្រាំង ខេត្តតាកែវ។
ទី២៖ ផ្ទះលេខ៤៨Eo ម្ចាស់ផ្ទះឈ្មោះ ព្រំ សៀត ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ លក់ដូរ។
ទី៣៖ ផ្ទះលេខ៤៦Eo ម្ចាស់ផ្ទះឈ្មោះ វ នាត ភេទស្រី អាយុ២៨ឆ្នាំ ម្ចាស់ហាង វើលអរខីត បារ (ជាអ្នកជួល) ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុនោះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន ១៥គ្រឿង ប្រើទឹកអស់ ២៥ឡាន ស្មើនឹង១៤០ ម៉ែត្រគូប រួមមាន៖ រថយន្តក្រសួងមហាផ្ទៃ០២ គ្រឿង ៖ រថយន្ត ក្រុមហ៊ុនOCIC ០៤គ្រឿង ៖ រថយន្តទីក្រុងកោះពេជ្រ ០២គ្រឿង ៖ រថយន្ត ស្រាបៀរកម្ពុជា ០១គ្រឿង រថយន្តអគ្គស្នងការដ្ឋាន ០៦ គ្រឿង ៖ អគ្គីភ័យ បានពន្លត់រលត់ ទាំងស្រុង នៅម៉ោង ៤និង០០ នាទី។
សមត្ថកិច្ចបានបន្តថា មូលហេតុបណ្ដាលឲ្យឆេះគឺបណ្ដាលមក ពីឆ្លងចរន្តអគ្គីសនី ៕