Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បញ្ចូនខ្លួនស្ត្រីជាប្រពន្ធ ដែលរៀបចំគម្រោង​សម្លាប់ប្តី ទៅឲ្យតុលាការចាត់ការតាមច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​សែនសុខ នៅព្រឹកថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៩​នេះបានបញ្ចូនខ្លួនស្ត្រីជាត្រូជាប្រពន្ធជនរងគ្រោះទៅឲ្យតុលាការចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធសំណុំរឿង រៀបចំគម្រោងសម្លាប់ប្តីជាគ្រូបង្រៀន នៅខណ្ឌសែនសុខ ។

ស្ត្រីជាជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ ជាមួយប្តីសពឈ្មោះរឿន រតនា នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

គួររំលឹកថា​ កាលពីវេលាម៉ោង១១ និង៣០​នាទីយប់ថ្ងៃទី២៧ខែ​សីហាឆ្នាំ២០១៩ បុរស​ម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី​៩នៅវិទ្យាល័យទួល​ប្រសាទ ខណ្ឌសែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាចំនួនបីគ្រាប់​បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវបេតុងច្រក​ចូល​មណ្ឌល​កែប្រែឱកាសខ្ញុំ​ប្រមាណជា​២០០ម៉ែត្រ​ភូមិសំរោង ក្នុងសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជា​ប្រពន្ធខាងលើ មុនដំបូងតាមការសាក​សួរ​សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កន្លង​មកជនសង្ស័យជាប្រពន្ធរស់នៅមិនសូវចុះសម្រុងជាមួយប្តី «សព»​នោះទេ ។

បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់​បែបនេះ សមត្ថកិច្ចជំនាញ បានហៅជនសង្ស័យជាប្រពន្ធមកធ្វើការសាកសួរជាច្រើនចំណុច ដោយមានការសង្ស័យ ដំបូងជនសង្ស័យបានកុហកថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រីនៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះ(ប្តី) ថាជនរងគ្រោះបានទៅធ្វើបុណ្យនៅឯស្រុកកំណើតឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយកម្លាំងជំនាញបានសាកសួរច្រើនចំណុចជាន់កែងជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯងដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តធ្វើបែបនេះ ៕