Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នារីម្នាក់រត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរ​បាល​ បន្ទាប់ពីបុរសជាសង្សារវាយធ្វេីបាប

ភ្នំពេញ ៖ នារី​ម្នាក់​បាន​រត់​ទៅ​ ប៉ុស្តិ​នគរបាលចាក់​អង្រែលើ​ ដាក់​ពាក្យ​បណ្តឹង​ ឲ្យសមត្ថកិច្ច​ ជួយ​ អន្តរាគមន៍​ ខណៈដែលបុរស​ជា​ សង្សារ​ខ្លួនទេីប​តែ ស្គាល់​គ្នា​បាន​ ជាង​២ខែ​ បាន​ប្រេី​អំពើហឹង្សា​ វាយ​នាង​របួស​ពេញ​ខ្លួន​ ថែមទាំង​គំរាមសម្លាប់​ ។
ហេតុការណ៍នេះ​បង្កឲ្យមានការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៩និង​៣០នាទីយប់​ ថ្ងៃទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅ​មុខ​ប៉ុស្តិនគរបាល​ ចាក់​អង្រែលើ​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។

នារីរគ្រោះបានឲ្យដឹងថា​ បុរស​ជា​សង្សារ​របស់ខ្លួនមានឈ្មោះ តារា​ អាយុ​​២៥ឆ្នាំមុខរប​ បុគ្គលិក​ ក្រុមហ៊ុន​ឯកជន​ ស្នាក់នៅ​បន្ទប់ជួល​ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។​ ចំណែកនាង សុំ​មិន​បញ្ចេញឈ្មោះ​

នារី​រងគ្រោះ​ បានរៀបរាប់ថា​ រូប​នាង​មាន​ទំនាក់ ទំនង​ ជាមួយ​និង​បុរស​ឈ្មោះ​ តារា​ បានរយៈពេល​ ជា​ង២ខែមកហើយ​ ប៉ុន្តែ​មួយ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ​ បុរស​ជា​សង្សារ​ មិន​ដឹង​មានរឿង​អ្វី​នោះទេ​ គឺ​ចេះតែ​ប្រើហឹង្សា​វាយ​មកលើ​រូប​នាង​ ដោយ​ពុំ​មាន​មូលហេតុ​ ។

នាងបន្តទៀតថា​ នៅថ្ងៃ​កេីត​ហេតុ​ រូប​នាង​ បាន​​ទៅដេីរ​លេង​នៅ​ កោះ​ពេជ្រ​ ជា​មួយ​និង​បង​ប្អូន​ ហេីយ​ក៍បាន​តេទូ​រសព្ទ័​ ហៅ​បុរស​ជា​សង្សារ​ទៅ​ជាមួយ​ លុះ​ទៅ​ដល់​កោះ​ពេជ្រ​ បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ ចំណែករូប​នាង​ បាន​ជិះ​រថយន្ដ​ជាមួយ​និង​ បង​ប្អូន​ ហេីយ​ដោយ​ខ្លាច​ បុរស​ ជា​សង្សារ​អន់​ចិត្ត​ រូប​នាង​ ក៍បាន​ ចុះ​ពី​លើរថយន្ត​ មក​ជិះ​ម៉ូតូ​ ជាមួយ​និង​ បុរស​ជា​សង្សារ​របស់​ខ្លួន​ រួច​ហើយ​ក៍​ ត្រលប់​មក​បន្ទប់ជួល​វិញ​ តែ​នៅ​ពេល​ជិះម៉ូតូ​តាមផ្លូវ​ បុរស​ជា​សង្សារ​ មិន​ដឹង​ខឹង​រឿង​អ្វី​នោះទេ​ គឺ​វាយ​និង​ក្តិចរូប​នាង​ តាម​ផ្លូ​វ​រហូត​ដល់​បន្ទប់​ជួល​ លុះមកដល់​បន្ទប់​ជួល​ បុរស​ជា​សង្សារ​ ក៏​វាយ​ មកលើ​រូប​នាង​ ធ្វើឲ្យ របួសបែក​ចិញ្ចើម​ និង​ មាន​ស្នាម​រយះ​ពេញ​ ជើង​ និង​ក្បាល​ពោះ​ ហើយ​ក៍​បង្ខាំង​រូប​នាង​ មិន​ឲ្យចេញ​ ពី​បន្ទប់​នោះ​ទេ​រហូត​ទាល់តែ​ រូប​នាង​ ឡាយ​វីដេអូ​ ឲ្យគេ​ជួយ​ បុរស​ជា​សង្សារ​ គំរាម​ឲ្យ​ លុប​ចេញ​ បេីមិនលុបទេនិងអាករ​សម្លាប់ចោល​ ។

នារី​រងគ្រោះ​បន្តទៀត​ថា​ នៅពេល​នោះ​ រូប​នាង​ បាន​ប្រេី​វិធី​លួងលោម​ បុរស​ជា​សង្សារ​ឲ្យទន់​ចិត្ត​ ទើប​បេីក​ទ្វារ​រត់​ចេញ​មកក្រៅ​ឲ្យ​គេជួយ​ ព្រមទាំង​ហៅ​ បងប្អូន​ ឲ្យជូន​រូប​នាង​ មក​ដាក់​ ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​ ចាក់​អង្រែលើ​ ដើម្បី​ឲ្យសមត្ថកិច្ចជួយ​អន្តរាគមន៍​ ចាត់ការតាមច្បាប់តែបុរសជាសង្សាដឹងខ្លួនទាន់រត់គេចខ្លួនបាត់​៕