Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិវៀតណាមរត់ចូល​ផ្ទះ​ឱសថស្ថានពេជ្រសុទ្ធាវី​ បង្កការភ្ញាក់ផ្អើល​ សង្ស័យបែក​ថ្នាំ

ភ្នំពេញ៖​ បុរសជនជាតិវៀតណាមម្នាក់​សង្ស័យ​បែកថ្នាំមកស្រុកខ្មែរបានបីថ្ងៃរត់ចូលផ្ទះឱសថស្ថានពេជ្រសុទ្ធាវី​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណ១០និង៣០​នាទីព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩​ នៅផ្ទះឱសថស្ថានពេជ្រសុទ្ធាវី​ លេខ​១៩ ផ្លូវ ២៨៦​សង្កាត់អូឡាំពិកខណ្ឌបឹងកេងកង​ ។

ប្រភពបានអោយដឹងថា​ មុនកើតហេតុគេឃើញជនជាតិ​វៀតណាម​ ៤នាក់នៅមុខផ្ទះកើតហេតុ​ មួយសន្ទុះជនជាតិវៀតណាមម្នាក់​បានរត់ចូលផ្ទះឱសថស្ថាន​ រួចចេញមកវិញហើយក៏រត់ចូលទៅវិញឡើងជាន់ទី១ចូលទៅក្នុងផ្ទះបាយ​ រួចក៏បានទាញទ្វារបន្ទប់ផ្ទះបាយបិទហើយបានខ្ទប់មាត់ចុងភៅជាស្ត្រីពីរនាក់​មិនអោយស្រែកនឹងមិនឲ្យទូរស័ព្ទមកខាងក្រោម​ ឃើញដូច្នេះជនជាតិវៀតណាម​៣​នាក់ទៀតដែលឈរនៅមុខផ្ទះកើតហេតុក៏បានរត់ចូលទៅខាងក្នុងដើម្បីទៅហៅជនជាតិវៀតណាមនោះចេញមកក្រៅឃើញសភាពការណ៍មិនស្រួលម្ចាស់ផ្ទះបានយក​សោរទៅចាក់ទ្វារពីខាងក្រៅ​ បន្ទាប់មកបាន​រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិក។

បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ អូឡាំពិក​បានមកដល់រួចក៏បានវាយខ្នោះជនជាតិវៀតណាមម្នាក់​ ក្នុងចំណោម៤នាក់​ដោយឡែក​៣នាក់ទៀតត្រូវបានសមត្ថកិច្ចហៅទៅសាកសួរប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ។

ក្រោយពេលសមត្ថកិច្ចធ្វើតេស្តទឹកនោមទើបដឹងថាជនជាតិវៀតណាមរូបនេះមាន​សារធាតុញៀន។
ចំណែកម្ចាស់ឱសថស្ថានមិនបានដាក់ពាក្យបណ្ដឹងអ្វីនោះទេគ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់​ ៕