Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់របួសធ្ងន់​ ខណៈជិះម៉ូតូដួល​ខ្លួនឯង

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់បែក​មុខមាត់​ ខណៈដែលជិះម៉ូតូលឿនមិនប្រយត្ន័ដួលបោកនិងថ្នល់
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩នៅចំណុចរង្វង់​មូល​ វិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះជាមន្ត្រីនគរបាល​ រូបនោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GV-8528ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅ​ពីលិចទៅកើត​ ខណៈមកដល់ចំណុចកើត​ហេតុ​ បានរេចង្កូតដួលខ្លួនឯងបោកនិងថ្នល់​បែកមុខមាត់និងភ្នែកមួយចំហៀងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកែងកង១​ រងចាំប្រគល់ជូនម្ចាស់វិញ៕