បើករថយន្តឡិចសុីសLX-570ស្លាកលេខខេមរភូមិន្ទឡើងលើសួនច្បារបុកបង្គោលផ្លាកប៉ាន់ណូរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ឡិចសុីសLX-570 លឿនដូចហោះមិនប្រយត្ន័ដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងលើសួច្បារទៅបុកបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្ម បណ្ដាលឱ្យរបួសធ្ងន់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ឡិចសុីស LX-570 ពណ៌ស ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01-2-9297 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុង ប្រយត្ន័ ខណៈមកដល់ចំណុចកើតហេតុផ្លូវកោង បួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងសួនច្បារបន្តទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្ម ពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ ផ្ទប់ជាប់និងបង្គោលប៉ាណូទៅលេងរួច។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកសមត្ថកិច្ចធ្វើការវាសវែង ស្ទួចយកទៅរក្សាទុក នៅ ការិយាល័ចរាចរណ៍ រាជធានីភ្នំពេញរង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ៕